ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជិះរថយន្ត Pruis ទៅលួចរថយន្ត Pruis មួយយប់បាន ២ គ្រឿង ដោយប្រើប្រព័ន្ធផ្ដាច់ភ្លើង នៅសង្កាត់ទួលទំពូង ចុងក្រោយសមត្ថកិច្ចចាប់ជាប់ ដកហូតរថយន្ដ៣គ្រឿងមកវិញ

    BY Khmernote Media September 13, 2020
    ជិះរថយន្ត Pruis ទៅលួចរថយន្ត Pruis មួយយប់បាន ២ គ្រឿង ដោយប្រើប្រព័ន្ធផ្ដាច់ភ្លើង នៅសង្កាត់ទួលទំពូង ចុងក្រោយសមត្ថកិច្ចចាប់ជាប់ ដកហូតរថយន្ដ៣គ្រឿងមកវិញ

    ជនសង្ស័យ២នាក់ ដែលមាន ឈ្មោះ បាន បុល អាយុ២៧ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងទី២៖ ឈ្មោះ ឆាយ ម៉េងទី ហៅរាជ អាយុ១៧ឆ្នាំ ស្នាក់នៅក្រោយវត្តដំបូកខ្ពស់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ត្រូវកម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។ រថយន្តព្រូស២ គ្រឿងពួកគេធ្វើសកម្មភាពលួចកាលពីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅសង្កាត់ទួលទំពូងទី១ និងសង្កាត់ទួលទំពូង។

    ជនសង្ស័យបានសារភាពថា ពួកគេបានជិះរថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BH-2770 ជារថយន្តរបស់ឈ្មោះ បាន បុល ទៅលួចរថយន្ត ព្រូសពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BA-2766 នៅទីតាំងផ្ទះលេខ០១ តាមផ្លូវ១៧៣ ស្ថិតនៅភូមិ៤ សង្កាត់ទួលទំពូងទី២ ដោយប្រើប្រព័ន្ធផ្ដាច់ភ្លើង ហើយបើករថយន្តយកទៅលាក់ទុកនៅដីឡូតិ៍ក្នុង សង្កាត់ដង្កោ ខណ្ឌដង្កោ រួចក៏បន្តលួចរថយន្តព្រូសមួយគ្រឿងទៀត ពាក់ផ្លាកលេខភ្នំពេញ2AQ-7613 ដោយលួចមុខផ្ទះលេខ១២៨ ផ្លូវ៤៥០ភូមិ២ សង្កាត់ទួលទំពូងទី១៕

     

    Share This Post: