ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អូស្ត្រាលីតំឡើងប្រាក់បៀវត្ស៍កម្មករឡើងដល់ជាង៧០០ដុល្លារក្នុងមួយអាទិត្យ

    BY Khmernote Media June 4, 2018
    អូស្ត្រាលីតំឡើងប្រាក់បៀវត្ស៍កម្មករឡើងដល់ជាង៧០០ដុល្លារក្នុងមួយអាទិត្យ

    អូស្ត្រាលី៖ កម្មករ ដែលមានប្រាក់ឈ្មួលទាបបំផុតក្នុងប្រទេសអូស្ត្រាលីនឹងត្រូវបានគេដំឡើង ២៤.៣០​ដុល្លារអូស្ត្រាលីក្នុងមួយសបា្តហ៍បន្ថែមទៀត​ចាប់ពីខែមិថុនា នេះទៅ។ បើយោងតាមគណៈកម្មការ ដើម្បីសមធម៌ការងារបានឲ្យដឹងថា ប្រាក់ឈ្មួលអប្បរមាជាតិអូស្រ្តាលីនឹងត្រូវកើនឡើង ៣,៥% ដែលក្នុងនោះប្រាក់ឈ្មួលទាបបំផុតរបស់និយោជកអាចនឹងកើនឡើងដល់ ៧១៩.២០ដុល្លារអូស្ត្រាលី ក្នុងមួយសប្តាហ៍ ឬ ១៨.៩៣ក្នុងមួយម៉ោង។

    បើយោងតាមលោក Justice Iain Ross ប្រធានគណៈកម្មការខាងលើបានប្រាប់ឲ្យដឹងថា ការដំឡើងនេះត្រូវបានធ្វើឡើងឲ្យស្របទៅនឹងទីផ្សារការងារ និងសេដ្ឋកិច្ចជាតិក្នុងពេលបច្ចុប្បន្ននេះ។ លោកបានបន្តទៀតថា ទម្រាំតែអាចសម្រចធ្វើការដំឡើងប្រាក់ឈ្មួលនេះបាន គេត្រូវធ្វើការសិក្សាយ៉ាងល្អិតល្អន់ ដែលការសិក្សានោះបានចាប់ផ្តើមតាំងឆ្នាំមុនមកម្ល៉េះ។ ចុងក្រោយលោកបានបញ្ជាក់ទៀតថា ប្រាក់ឈ្មួលអប្បរមារបស់និយោជកទាំងអាចនឹងត្រូវបន្តកើនឡើងទៀត ប្រសិនសេដ្ឋកិច្ចជាតិកើតឡើងខ្ពស់ដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ 9news

    Share This Post:
    MPO4D jitutoto mpo4d Mpoplay