ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចំនួន២០នៅលើពិភពលោក ដែលមានគ្រោះថ្នាក់បំផុតសម្រាប់អ្នកទេសចរ

    BY Khmernote Media June 4, 2018
    ប្រទេសចំនួន២០នៅលើពិភពលោក ដែលមានគ្រោះថ្នាក់បំផុតសម្រាប់អ្នកទេសចរ

    ទាំងនេះជាប្រទេសចំនួន ២០ នៅលើពិភពលោក ដែលប្រកបដោយគ្រោះថ្នាក់បំផុតសម្រាប់អ្នកទៅដើរកំសាន្តនៅទីនោះ។ ប្រទេសទាំងនេះរួមមាន៖

    ២០.សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៖ ប្រទេសនេះមានកំលាំងយោធាធ្វើប្រតិបត្តិការពេញគ្រប់ទីកន្លែង ដូចនេះការផ្ទុះអាវុធក៏អាចកើតមានគ្រប់ពេលដែរ។

    ១៩.ប្រទេសថៃ៖ ត្រឹមរយៈពេល ១៣ ឆ្នាំ ចុងក្រោយចំនួនអ្នកស្លាប់ក្នុងអំពើហឹង្សាបានកើតដល់ ៦ ៥០០ នាក់។

    ១៨.ប្រទេសចាម៉ៃកា៖ប្រទេសនេះសម្បូរបទឧក្រិដ្ឋ និងការបាញ់ប្រហារគ្នាណាស់។

    ១៧.ប្រទេសអាហ្វ្រិកខាងត្បូង៖ សម្បូរករណីឃាតកម្ម និងចាប់រំលោភ។

    ១៦.ប្រទេសហ្គាតេម៉ាឡា៖ សម្បូរករណីចោរប្លន់ និងធ្វើអត្ថឃាត។

    ១៥.ប្រទេសឆាដ៖ក្រុមឥស្លាមជ្រុលនិយមជាច្រើនដូចជាក្រុម​ ISIS លាក់ខ្លួននៅក្នុងប្រទេសនេះ។

    ១៤.ប្រទេសបង់ក្លាដែស៖មានគ្រោះធម្មជាតិច្រើន និងអាចកើតឡើងគ្រប់ពេល ដូចជាខ្យល់ព្យុះ ទឹកជំនន់ និងរញ្ជួញផែនដីជាដើម។

    ១៣.ប្រទេសម៉ាលី៖មានករណីឃាតកម្មក្នុងសណ្ឋាគារច្រើន។

    ១២.ប្រទេសលីបង់៖មានអំពើរហឹង្សាក្នុងគ្រួសារ និងជាមួយអ្នកជិតខាងច្រើន។

    ១១.ប្រទេសហ្វីលីពិន៖មានករណីចាប់ជំរិត និងបាញ់ប្រហារច្រើន។

    ១០.ប្រទេសអ៊ុយក្រែន៖ ករណីបាញ់ប្រហាររវាងកងកម្លាំងប្រដាប់អាវុធកើតមានច្រើន។

    ៩.ប្រទេសហុងឌូរ៉ាស៖ មានក្រុមអ្នកប្រើប្រាស់គ្រឿងញៀនច្រើន និងសម្បូរបទឧក្រិដ្ឋ។

    ៨.ប្រទេសកេនយ៉ា៖សម្បូរករណីបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារគ្នា។

    ៧.ប្រទេសអេហ្សីប៖ មានក្រុមឥស្លាមជ្រុលនិយមជាច្រើននៅទីនោះ ដែលអាចបង្កបញ្ហាផ្សេងៗច្រើន។

    ៦.ប្រទេសវេណេហ្ស៊ុអេឡា៖ករណីចោរប្លន់ ចាប់ជំរិត និងការបាញ់ប្រហារកើតមានគ្រប់ទីកន្លែង។

    ៥.ប្រទេសនីហ្សេរីយ៉ា៖ក្រុមឥស្លាមជ្រុលនិយមបង្កសកម្មភាពនៅតាមសាលារៀន ភោជនីយដ្ឋាន សណ្ឋាគារ ញឹកញាប់ណាស់។

    ៤.ប៉ាគីស្ថាន៖សម្បូរករណីជំលោះសាសនាដែលអាចបង្កឲ្យមានអំំពើហឹង្សា និងការបាញ់ប្រហារ។

    ៣.ប្រទេសអែលសាវ៉ាឌ័រ៖សម្បូរក្រុមអ្នកលេង ក្រុមអ្នកប្រើប្រាស់គ្រឿងញឿន ដែលបង្កអសន្តិសុខសង្គម។

    ២.ប្រទេសយេម៉ែន៖សម្បូរក្រុមឧទ្ទាមដែលបង្កើតអំពើរហឹង្សាឥតឈប់ឈរ។

    ១.ប្រទេសកូឡុំប៊ី៖មានករណីចាប់ជំរិត ប្លន់ អំពើហឹង្សាពីក្រុមក្មេងស្ទាវ ក្រុមអ្នកប្រើប្រាស់គ្រឿងញៀនច្រើន ជាពិសេសចំពោះភ្ញៀវទេចរណ៍តែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ businessinsider

    Share This Post:
    MPO4D jitutoto mpo4d Mpoplay