ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មកដឹងតម្លៃប្រេងសាំងថ្មី មុនថ្ងៃបុណ្យភ្ជុំបិណ្ឌមកដល់

    BY Khmernote Media September 15, 2020
    មកដឹងតម្លៃប្រេងសាំងថ្មី មុនថ្ងៃបុណ្យភ្ជុំបិណ្ឌមកដល់

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នឹងត្រូវលក់ ២,៩០០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា និង២,៦០០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

    ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៣,០៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ២,៧៥០រៀលក្នុងមួយលីត្រ ៕


    ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    Share This Post: