ព័ត៌មានជាតិ
បង្រ្កាបកន្លែងល្បែងស៊ីសង ជល់មាន់ បាញ់អាប៉ោង ខុសច្បាប់មួយកន្លែងនៅស្រុកតាំងគោក ខេត្តកំពង់ធំ ចំណែកឯអ្នកលេងរត់ចែកជើងគ្នាអស់
BY Khmernote Media
September 15, 2020
ខេត្តកំពង់ធំ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១១និង២៥នាទី កំលាំងជំនាញនៃអធិការដ្នានគរបាលស្រុកតាំងគោក ដឹកនាំដោយលោកអនុសេនីយ៍ឯក ស្រី ស្រស់ អធិការរងផ្នែកនគរបាលយុត្តិធម៌ បានចុះបង្រ្កាបករណីលេងល្បែងសុីសង (ជល់មាន់ បាញ់អាប៉ោង) ខុសច្បាប់មួយកន្លែង នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិសៀមរាង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។

ជាលទ្ធផលសមត្ថកិច្ចយើងប្រមូលវត្ថុតាងយកបាននៅកន្លែងកេីតហេតុរួមមាន៖
១-ម៉ូតូចំនួន ១១គ្រឿង
២-ចានបាញ់អាប៉ោងចំនួន០១
៣-មាន់ជល់ចំនួន០២ក្បាល
៤-ផ្លែដែកចំនួន០១ផ្លែ
៥-ជញ្ជីងថ្លឹងមាន់ចំនួន០១
៦-កញ្ចោតដាក់មាន់ចំនួន០១(ចំពោះអ្នកលេងបានរត់គេចខ្លួនអស់)។
វត្ថុតាងខាងលើយើងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំគោក និងកំពង់បន្តនីតិវិធី ៕



ប្រភព៖ ស្ទឹងសែន ប៉ុស្តិ៍