ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផលិតផលហាមឃាត់ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ នូវផលិតផលសុីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត សរុបប្រមាណ៥០០តោន ត្រូវមន្រ្តីជំនាញរឹបអូសបាន

    BY Khmernote Media September 15, 2020
    ផលិតផលហាមឃាត់ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ នូវផលិតផលសុីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត សរុបប្រមាណ៥០០តោន ត្រូវមន្រ្តីជំនាញរឹបអូសបាន

    រាជធានីភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ ហៅកាត់ថា គ.ប.ផ.ក បានធ្វើសន្និសីទសារព័ត៌មានស្តីពី ការចុះបង្រ្កាប និងរឹបអូសបានផលិតផលដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ដូចជា៖ ផលិតផលសុីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត សរុបប្រមាណ៥០០តោន។

    ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បញ្ជាក់ថា ទោសទណ្ឌនៃការប្រព្រឹត្តបទល្មេីសអាចជាការផាកពិន័យ ឬជាប់ពន្ធនាគាររយៈពេលខ្លី ឬរយៈពេលវេងរហូតពី២ឆ្នាំ ទៅ៥ឆ្នាំ និងពី៥ឆ្នាំទៅ១០ឆ្នាំ។ ឯកឧត្តម បន្ថែមថា មួយរយៈចុងក្រោយនេះគឺមានការបង្ហាញមុខទំនិញ​ច្រើន​តាម​អនឡាញ ដូចនេះ គ.ប.ផ.ក មានការងាយស្រួលក្នុងការរកអត្តសញ្ញាណ និង​បង្ក្រាប​។ ពីមុន​មាន​ច្រើន​ដែរ ប៉ុន្ដែ​មិនមាន​លក់​តាម​អនឡាញ ដូចនេះ គ.ប.ផ.ក ពិបាកក្នុងការស្វែងរកប្រភពបង្ក្រាប» ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post: