ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គីភ័យឆាបឆេះសាលាឆាន់មុខព្រះ វត្តក្រាំងស្លា ស្ថិតនៅ​ស្រុកបាភ្នំ ខេត្តព្រៃវែង មូលហេតុដោយ​សារភ្លើងទៀន

    BY Khmernote Media September 17, 2020
    អគ្គីភ័យឆាបឆេះសាលាឆាន់មុខព្រះ វត្តក្រាំងស្លា ស្ថិតនៅ​ស្រុកបាភ្នំ ខេត្តព្រៃវែង មូលហេតុដោយ​សារភ្លើងទៀន

    ខេត្ត​ព្រៃវែង​៖ នៅវេលាម៉ោង ០៣:៣០ នាទីទាបភ្លឺ​ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងលើ សាលាឆាន់មុខព្រះ វត្តក្រាំងស្លា ស្ថិតនៅ​ ភូមិវល្លិយាវ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ មូលហេតុនៃការឆាបឆេះ​នេះគឺដោយ​សារភ្លើងទៀន​ ។

    – ខូចខាតសំភារៈ : ធុងប្រាក់សម្រាប់ដាក់លុយពិសាខបូជា ចំនួន​ ០៤​ ធុង អង្ករ ចំនួន ១០ តៅ, ឆេះរនាបក្ដាទំហំ ២ម៉ែត្រx ៣ម៉ែត្រ ( សរុបសំភារ:ដែលខូចខាតគិតជាប្រាក់អស់ចំនួនប្រហែល ០២ លានរៀល ) ។
    -​ ស្លាប់​មនុស្ស​ : គ្មាន ។
    -​ របួស​មនុស្ស​ : គ្មាន ។
    -​ ការពន្លត់ :​ ត្រូវបានប្រជាពលរដ្ឋជួយពន្លត់ចប់នៅវេលា​ម៉ោង​ ០៣:៥៥ នាទី នាថ្ងៃខែឆ្នាំដដែល ។

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

     

    Share This Post: