ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដាក់ពន្ធនាគារ បុរសដែលផ្ទុះអាវុធចំស្រីស្នេហ៍បណ្តាលអោយស្លាប់ក្នុងរថយន្ត RC 200T ពីបទឃាតកម្ម

    BY Khmernote Media September 17, 2020
    ដាក់ពន្ធនាគារ បុរសដែលផ្ទុះអាវុធចំស្រីស្នេហ៍បណ្តាលអោយស្លាប់ក្នុងរថយន្ត RC 200T ពីបទឃាតកម្ម

    រឿងរ៉ាវបុរសអ្នកលក់ដូរអចលទ្រព្យម្នាក់បានផ្ទុះអាវុធខ្លី ម៉ាក( ZORAKI M90 ID) ត្រូវស្រីស្នេហ៍វ័យ១៨ឆ្នាំបណ្តាលអោយស្លាប់បាត់បង់ជីវិតនៅក្នុងរថយន្តទំនើបម៉ាក Lexus RC 200T ខណៈដែលធ្វើដំណើរចេញពីខេត្តសៀមរាប មកដល់ខេត្តកំពង់ឆ្នាំង។ ក្រោយពេលផ្ទុះអាវុធបណ្តាលអោយស្លាប់សង្សារវ័យក្មេងរួច បុរសខាងលើដែលមានឈ្មោះថា ទាក់ ឌី អាយុ២៨ឆ្នាំ ក៏បានបើករថយន្តបន្តធ្វើដំណើរទៅដល់ខេត្តកំពង់ស្ពឺ ហើយក៏បានចូលសារភាពនៅ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

    ពេលនេះតុលាការខេត្តកំពង់ឆ្នាំង ក៏បានចេញដីការអោយឃុំខ្លួនបុរសខាងលើដាក់ពន្ធនាគារ ដោយនៅក្នុងដីកាខាងក្រោម នេះផងដែរ លោកចៅក្រមបានចោទជនសង្ស័យពីបទ ឃាតកម្ម និងកាន់កាប់ ដាក់តាមខ្លួននូវគ្រឿងផ្ទុះ និងគ្រាប់រំសេវ អាវុធខ្លីម៉ាក( ZORAKI M90 ID) ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រាទី ២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់ រំសេវ៕

    Share This Post: