កីឡា

តារាចម្រៀងល្បីៗ៥ដួង ប្រឹងស្រែកច្រៀងទាំងមេឃភ្លៀង ព្រោះឃើញការគាំទ្ររបស់អ្នកខេត្តត្បូងឃ្មុំ ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីស្រាបៀរ GANZBERG តាំងពីដើមដល់ចប់

BY
Khmernote Media
June 3, 2018

ទោះជាមានភ្លៀងធ្លាក់យ៉ាងណាក្តី ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG GOLD MEDAL CONCERT 2018 នៅខេត្តត្បូងឃ្មុំកាលពីយប់មិញ នៅតែបន្តនិងបញ្ចប់ទៅយ៉ាងរលូន ជាមួយភាពសប្បាយរីករាយ ពីសំណាក់ទស្សនិកជន នៅក្នុងក្រុងសួង ខេត្តត្បូងឃ្មុំផ្ទាល់តែម្តង។ តារាចម្រៀងល្បីៗចំនួន ៥ដួង ដែលក្នុងនោះរួមមាន លោក ឆន សុវណ្ណរាជ កញ្ញា ឪក សុគន្ធកញ្ញា កញ្ញា រ៉េត ស៊ូហ្សាណា លោក Step និង លោក Vid Color នៅតែប្រឹងស្រែកច្រៀងក្រោមដំណក់ទឹកភ្លៀងដ៏ត្រជាក់ ក្រោយពេលឃើញអ្នកខេត្តត្បូងឃ្មុំ គាំទ្រវិស័យសិល្បៈក៏ដូចជាគាំទ្រ ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 តាំងពីដើមរហូតដល់ចប់។

ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 រៀបចំឡើងដើម្បីអបអរសាទរដែលស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោក២ឆ្នាំផ្ទួនៗគ្នា ពីស្ថាប័នកំពូល MONDE SELECTION។ នៅក្នុងសប្តាហ៍ក្រោយនេះដែរ ព្រឹត្តិការណ៍ប្រគុំតន្ត្រីទេសចរណ៍របស់ស្រាបៀង GANZBERG នឹងធ្វើដំណើរទៅដល់ខេត្តបន្ទាយមានជ័យជាបន្តទៀត ដើម្បីបង្កភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋយើង នៅខេត្តបន្ទាយមានជ័យ៕

Share This Post: