ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកនេះ រកឃើញសពក្មេ ងស្រីម្នាក់ដែលបានបាត់ខ្លួនកាលពីយប់មិញ ដោយសារជំនន់ទឹកភ្លៀងដ៏អាក្រក់នៅស្រុកព្រៃនប់

    BY Khmernote Media September 18, 2020
    ព្រឹកនេះ រកឃើញសពក្មេ ងស្រីម្នាក់ដែលបានបាត់ខ្លួនកាលពីយប់មិញ ដោយសារជំនន់ទឹកភ្លៀងដ៏អាក្រក់នៅស្រុកព្រៃនប់

    ស្រុកព្រៃនប់-(ដំណឹងបន្ថែម)នៅព្រឹកថ្ងៃ១៨ខែកញ្ញា២០២០នេះ អជ្ញាធរនិងសមត្ថកិច្ចបានរកឃើញសាកសព ក្មេងស្រីម្នាក់ដែលបាត់ខ្លួនកាលពីយប់មិញ ដោយសារជំនន់ទឹកភ្លៀងដ៍អាក្រក់នៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់។

    សាកសពក្មេងស្រីរងគ្រោះ បានរកឃើញឆ្ងាយពីផ្ទះប្រមាណជាង៣០០ម៉ែត្រ ចំណែកផ្ទះរបស់គ្រួសារក្មេងស្រីរងគ្រោះបានខូចខាតអស់ទាំងស្រុង។ សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្នសពក្មេងស្រីរងគ្រោះបានបញ្ជូនមកវត្តអណ្តូងថ្ម ដើម្បីធ្វើបុណ្យសព។ សូមបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀងដ៏អាក្រក់មិនធ្លាប់មាន ក្នុងឃុំមួយចំនួនតាមបណ្តោយផ្លូវជាតិលេខ៤នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ គិតមកត្រឹមព្រឹកថ្ងៃ១៨កញ្ញា២០២០ បានធូរស្រាលវិញខ្លះហើយ ក្នុងនោះអជ្ញាធរកំពុងត្រួតពិនិត្យនិងដោះស្រាយផលប៉ះពាល់នានា៕

    ប្រភព៖ លោក huy bunleng

    Share This Post: