ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆេះផ្សារសំរោងយ៉ោង អស់តូបលក់ដូរចំនួន២៣០តូប មូលហេតុដោយសារឆ្លងចរន្តអគ្គិសនី

    BY Khmernote Media September 18, 2020
    ឆេះផ្សារសំរោងយ៉ោង អស់តូបលក់ដូរចំនួន២៣០តូប មូលហេតុដោយសារឆ្លងចរន្តអគ្គិសនី

    ខេត្តតាកែវ ៖ តូបលក់ដូរចំនួន២៣០តូបក្នុងចំណោម២៨៣តូប នៅផ្សារសំរោងយ៉ោង ស្រុកបាទី ខេត្តតាកែវ ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ នេះបើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នេះ ។

    គ្រោះអគ្គិភ័យនេះ គឺ បានកើតឡើងកាលពីវេលាម៉ោង១៨៖៥៥នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្សារសំរោងយ៉ោង តាមផ្លូវជាតិលេខ២ ស្រុកបាទី ខេត្តតាកែវ ។

    ករណីនេះ សមត្ថកិច្ចមូលដ្ឋាន និង ប្រជាពលរដ្ឋក្នុងសហគមន៍ បានសហការគ្នាជួយពន្លត់ដែរ តែមិនអាចជួយសង្គ្រោះបាន ដោយសារកម្លាំងភ្លើងឆេះខ្លាំងនិងលឿនពេក ។ ជាមួយគ្នានេះ អគ្គិភ័យបានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង១៖៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ។

    ចូលរួមក្នុងប្រតិបត្តិការបាញ់ពន្លត់នេះ គឺ ឃើញមានវត្តមានលោក អ៊ូច ភា អភិបាលខេត្តតាកែវ , លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និង លោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ៕

     

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: