ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តពីរគ្រឿងបុកគ្នានៅស្រុកទឹកឈូ ខេត្តកំពត, តៃកុងឡានហ៊ីយ៉ាន់ដាយ បានគេចខ្លួនបាត់ ហើយរថយន្ត Lexus LX 570 ខូតខាតធ្ងន់ធ្ងរ

    BY Khmernote Media September 18, 2020
    រថយន្តពីរគ្រឿងបុកគ្នានៅស្រុកទឹកឈូ ខេត្តកំពត, តៃកុងឡានហ៊ីយ៉ាន់ដាយ បានគេចខ្លួនបាត់ ហើយរថយន្ត Lexus LX 570 ខូតខាតធ្ងន់ធ្ងរ

    ខេត្តកំពត៖ (បឋម)កាលពីវេលាម៉ោង ១១ ថ្ងៃត្រង់ ថ្ងៃទី ១៨ កញ្ញា ឆ្នាំ២០២០ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចន្លោះបង្គោលគីឡូម៉ែត្រ ៥-៦ ស្ថិតក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដោយមានរថយន្តពីរគ្រឿងបុកគ្នា រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ និងរថយន្ត Lexus Lx570 ដែលរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 3A-1574 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ ម៉ុក ស្រស់ ភេទប្រុស អាយុ ២៤ ឆ្នាំ បានគេចខ្លួនបាត់។

    ហើយម្ចាស់រថយន្ត ម៉ាកលុចស៊ីស 570 ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា 1.DARA-67 មានទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ វ៉ាត គឹមហ៊ាង ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិច្បារអំពៅ សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ ពុំមានរងរបួសទេ តែរថយន្តខូចខាតធ្ងន់។ បច្ចុប្បន្នសមត្ថកិច្ច ចុះវាស់វែង យកវត្ថុតាងទាំងពីរ ទៅរក្សាទុកក្នុងអធិការដ្ឋាននគរបាល ស្រុកទឹកឈូ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនិតីវិធី៕

     

    Share This Post: