ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្លាប់​០១​នាក់​ របួសធ្ងន់​០៦​នាក់​ ស្រាល​០៦​នាក់​ ក្នុង​ហេតុការណ៍​រថយន្ត​ដឹក​ជ្រូក​ឡើង​បង្កាន់ដៃស្ពាន​

    BY Khmernote Media September 18, 2020
    ស្លាប់​០១​នាក់​ របួសធ្ងន់​០៦​នាក់​ ស្រាល​០៦​នាក់​ ក្នុង​ហេតុការណ៍​រថយន្ត​ដឹក​ជ្រូក​ឡើង​បង្កាន់ដៃស្ពាន​

    ​បន្ទាយ​មាន​ជ័យ​៖​ មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ០៦​នាក់​ទៀត​ បាន​រង​របួសធ្ងន់​និង​០៦​នាក់​ផ្សេង​ទៀត​ រង​របួសស្រាល​ ។​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៤០​នាទី​ នៅ​ល្ងាច​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២០​ លើ​កំណាត់​ផ្លូវជាតិ​៥៨​ ចំណុច​ស្ពាន​លេខ​៤​ ចន្លោះ​បង្គោលគីឡូម៉ែត្រ​ លេខ​២៣-២៤​ ស្ថិត​ក្នុងភូមិ​ប្រាសាទ​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​។​

    ​យោង​តាម​របាយការណ៍​របស់​ លោក​វរសេនីយ៍ឯក​ សែ​ស​ វិបុល​ អធិការ​នគរ​បា​លា​ស្រុក​អូរ​ជ្រៅ​ បាន​ឲ្យ​ដឹង​ថា​៖​រថយន្ត​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​នេះ​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពាក់​ស្លាក​លេខ​ កំពង់ចាម​.​ MA.8759​ ជា​រថយន្ត​ផ្ទុកទំនិញ​ធន់​ធ្ងន់​ (​ដឹក​សត្វ​ជ្រូក​)​បាន​បើកបរ​ពី​ទិស​ខាង​លិចទៅ​ខាងកើត​ មាន​អ្នក​រួម​ចំនួន​១៣​នាក់​ ។​
    ​លោក​អធិការ​បាន​បញ្ជាក់​ថា​៖​ នៅ​ពេល​ដែល​កំពុង​បើក​មក​ដល់​ចំណុច​ចំណុច​ស្ពាន​លេខ​៤​ ចន្លោះ​បង្គោលគីឡូម៉ែត្រ​ លេខ​២៣-២៤​ ស្ថិត​ក្នុងភូមិ​ប្រាសាទ​ ឃុំ​អូរ​បី​ជាន់​ រថយន្ត​បាន​វេរ​ចង្កូត​ទៅ​ខាងស្តាំ​បុក​នឹង​បង្កាន់ដៃស្ពាន​ពេញទំហឹង​រថយន្ត​បាន​ផ្លោះ​បង្កាន់ដៃស្ពាន​ជាប់​ពាក់កណ្តាល​ ចំ​ណែ​ក្បាល​រថយន្ត​បាន​ធ្លាប់​ទៅ​នឹង​ដី​សង្កត់​ស្លាប់​អ្នក​រួម​ដំណើរ​ម្នាក់​ ចំនួន​០៦​នាក់​ បាន​រង​របួសធ្ងន់​និង​០៦​នាក់​ទៀត​ របួសស្រាល​ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ ក្រុង​ប៉ោយ​ប៉ែ​ត​ ចំណែក​អ្នកបើកបរ​ក្រោយ​ពី​កើតហេតុ​បាន​ រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

    ​បច្ចុប្បន្ន​រថយន្ត​នគរបាល​ជំនាញ​ ចរាចរណ៍​ស្រុក​រៀបចំ​ស្ទូច​យក​មក​ទុក​នៅ​អធិការដ្ឋាន​ នគរបាល​ស្រុក​ ដើម្បី​រក​ម្ចាស់​និង​អ្នកបើកបរ​ចូលខ្លួន​មក​ដោះស្រាយ​តាម​ច្បាប់​៕​ សម្រួល​ដោយ​៖​ លោកស្រី​ វ​.​ទោ​ ជា​ សា​រ៉ាត់​

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: