ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមអ្នកវិទ្យាសាស្រ្តចិនរកឃើញវិធីសាស្ត្រថ្មី ដែលអាចដាំស្រូវលើវាលខ្សាច់បាន

    BY Khmernote Media June 4, 2018
    ក្រុមអ្នកវិទ្យាសាស្រ្តចិនរកឃើញវិធីសាស្ត្រថ្មី ដែលអាចដាំស្រូវលើវាលខ្សាច់បាន

    អារ៉ាប់៖ បើយោងតាមសារព័ត៌មាន China Daily បានឲ្យដឹងថា មកទល់នឹងពេលនេះក្រុមអ្នកវិទ្យាសាស្រ្តចិនបានរកឃើញវិធីដាំដុះស្រូវលើវាលខ្សាច់ក្រុង Dubai ប្រទេសអារ៉ាប់រួម និងអាចប្រមូលផលបានដោយជោគជ័យហើយ។ ពូជស្រូវដែលគេអាចយកទៅធ្វើការដាំដុះនេះ ជាប្រភេទពូជស្រូវកូនកាត់ ដែលអាចលូតលាស់នៅក្នុងទឹកប្រៃបាន។

    តាមរយៈការប្រមូលផលកាលពីសប្តាហ៍មុននេះ បានបង្ហាញថា គេអាចប្រមូលផលបាន ៧,៥០០​គីឡូក្រាម ក្នុងផ្ទៃដីមួយហិចតា ដែលទិន្នផលនេះគឺច្រើនជាងទិន្នផលគេអាចប្រមូលបានច្រើនជាងការដាំដុះធម្មតាទ្វេដងឯណោះ។ ក្រោយពីការដាំដុះសាកល្បង ខាងលើបញ្ចប់ដោយជោគជ័យ ក្រុមអ្នកវិទ្យាសាស្ត្រចិនគ្រោងនឹងពង្រីកដែនដីដាំដុះរបស់ខ្លួនឲ្យឡើងដល់ ១០០ ហិចតានៅឆ្នាំ ២០១៩ ខាមុខនេះ ហើយនឹងគ្រោងកាបង្កើនការរដាំដុះលើផ្ទៃដី ៨៣ ៦០០ គីឡូម៉ែត្រការ៉េនៅឆ្នាំ ២០២០៕

    អត្ថបទ​៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay