ព័ត៌មានជាតិ
សូមប្រុងប្រយ័ត្ន! ស្ថានភាពទឹកនៅអាងទឹកតាម៉ុក មានកម្ពស់លើសការប្រកាសឲ្យមានការប្រុងប្រយ័ត្នហើយ
BY Khmernote Media
September 20, 2020
យោងតាមការបញ្ជាក់ពី ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ខេត្តឧត្តរមានជ័យ ស្ថានភាពទឹក នៅអាងទឹកតាម៉ុក វេលាម៉ោង ៦:៣០ នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្ពស់ទឹកក្នុងអាង ៣,៩៥ម៉ែត្រ។

-កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ
-កម្ពស់ទឹកប្រកាសអាសន្ន ៤,២០ម៉ែត្រ
សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោមអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ៕
