ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជិះម៉ូតូកង់បី ធ្វើសកម្មភាពលួចកាត់គាស់ ដោះយកម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿង នៅក្រុងព្រះសីហនុ ត្រូវសមត្ថកិច្ចជិះល្បាតឃាត់ខ្លួនបាន

    BY Khmernote Media September 20, 2020
    ជិះម៉ូតូកង់បី ធ្វើសកម្មភាពលួចកាត់គាស់ ដោះយកម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿង នៅក្រុងព្រះសីហនុ ត្រូវសមត្ថកិច្ចជិះល្បាតឃាត់ខ្លួនបាន

    ព្រះសីហនុ៖ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៣ និង ៣០ នាទី ទៀបភ្លឺ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានជិះល្បាតតាមដងផ្លូវភូមិសាស្រ្តស្មុកស្មាញ ជាពិសេសផ្ទះដែលទុកចោលពុំមានមនុស្សនៅ ដើម្បីការពារកុំឲ្យមានការចូលលួចយកទ្រព្យសម្បត្តិផ្សេងៗ ។ នៅពេលដែលកម្លាំងសមត្ថកិច្ចយើងជិះល្បាតដល់ចំណុចផ្ទះមួយកន្លែងដែលពុំមានមនុស្សនៅ ស្ថិតនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ស្រាប់តែប្រទះឃើញមានជនសង្ស័យ ០១ នាក់ ជាជនជាតិខ្មែរ កំពុងធ្វើសកម្មភាពលួចកាត់គាស់ ដោះយកម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿង បំរុងលើកដាក់លើម៉ូតូកង់បី (តុតុ) ០១គ្រឿង ឃើញដូចនេះកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យនោះតែម្តង និងបានឆែកឆេររកឃើញសម្ភារៈមួយចំនួន ដែលជាឧបករណ៍សម្រាប់ កាត់គាស់លួចដោះយកម៉ាស៊ីនត្រជាក់ ។

    បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យយ៉ាងយកចិត្តទុកដាក់ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានរកឃើញម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿងបន្ថែមទៀត ដែលជនសង្ស័យរូបនេះ បានលួចនាពេលកន្លងមក នៅផ្ទះកើតហេតុ ។ +ជនសង្ស័យឈ្មោះ សឿន សារ៉ាត់ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី (តុតុ) មានទីលំនៅ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ +វត្ថុតាងចាប់យកបាន៖ -ដែកគាស់ ០១ដើម -ទល់រឺវីស ០១ដើម -ដង្កាប់ ០១ -កន្ទ្រៃ ០១ -សោរចំនួន ០៣ដើម -តេឡេម៉ាស៊ីនត្រជាក់ ០៥គ្រឿង -ក្បាលម៉ាស៊ីនត្រជាក់ ០៥គ្រឿង -កន្ទុយម៉ាស៊ីនត្រជាក់ ១២គ្រឿង -ម៉ូទ័របូមទឹក ០១គ្រឿង -ម៉ូតូកង់បី (តុតុ) ០១គ្រឿង ។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕ ប្រភព៖ នាយការិយាល័យ ព្រហ្មទណ្ឌ

     

    Share This Post: