សិង្ហបុរីកំពុងតែព្រួយបារម្ភ ដោយសារករណីលួចថតខោក្នុងស្រីមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ
សិង្ហបុរី៖ យោងតាមស្ថិតិពីតុលាការបានឲ្យដឹងថា ករណីទាក់ទងនឹងការបៀតបៀនកេរ្តិ៍ខ្មាស់មកលើស្ត្រីមានការកើនឡើង ហើយភាគច្រើនករណីទាំងនោះទាក់ទងនឹងការលួចថតរូបភាព និងវីដេអូខោក្នុងរបស់មនុស្សស្រី។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៥ មានករណីលួចថតខោក្នុងស្រីៗចំនួន១០៨ករណី ហើយកាលពីឆ្នាំមុននេះ បានកើនឡើងដល់១២១ករណី។
បើទោះបីជាតួលេខករណីនេះមើលទៅដូចជាតិច ប៉ុន្តែវាមានការកើនឡើងច្រើនៗពីមួយឆ្នាំទៅមួយឆ្នាំ នេះបើតាមការឲ្យដឹងពីមេធារីមួយរូបប្រាប់ទៅកាន់អ្នកព័ត៌មាន។
លោក Rajan Supramaniam នាយកគ្រប់គ្រងនៃច្បាប់ Hilborne បាននិយាយថា លោកបានដោះស្រាយករណីបៀតបៀនចំនួន១០ករណីក្នុងមួយឆ្នាំ ហើយករណីទាំងនេះរួមបញ្ចូលទាំងបទល្មើសដូចជាការយាយីផ្លូវភេទ និងការបំពានផ្លូវភេទមកលើស្ត្រីតាមរយៈអនឡាញ។
យោងតាមរបាយការណ៍របស់ប៉ូលិសបានឲ្យដឹងថា ករណីបៀតបៀនផ្លូវភេទតាមរយៈលួចថតខោក្នុងស្រីៗមានចំនយន៥៧១ករណីកាលពីឆ្នាំ២០១៣ និងកើនឡើងដល់៦២៩ ក្នុងឆ្នាំ២០១៤៕
អត្ថបទ៖ ឌី
ប្រភព៖ straitstimes