តាមទាន់ប្តីកំពុងដេកអោបស្រីក្មេង ប្រពន្ធទ្រាំមិនបានសម្លាប់ប្តីចោលលែងស្តាយស្រណោះ
- September 22, 2020
ខេត្តស្ទឹងត្រែង៖ ស្ត្រីម្នាក់ដោយសារទ្រាំលែងបាន លោកប្តីកំពុងដេកអោបស្រីដល់ផ្ទះ បានយកកាំបិតចុងស្រួចចាក់សម្លាប់ប្តីខ្លួនឯង បណ្តាលអោយស្លាប់ ផ្អើលអ្នកភូមិ ប៉ូលិសឃាត់ខ្លួន កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចវាលរំពេរ ស្ថិតនៅក្នុងភូមិកាត់តូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ស្ត្រីជាប្រពន្ធមានឈ្មោះ ហួត លីដា អាយុ៣៥ឆ្នាំ (បើកកន្លែងម៉ាស្សា) ស្នាក់នៅភូមិត្រពាំងព្រីង សង្កាត់/ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ចំណែកជនរងគ្រោះជាប្តីឈ្មោះម៉ុល ចាន់ អាយុ៣៣ឆ្នាំ។
របាយការណ៍ពីសមត្ថកិច្ច បង្ហាញថា ជនរងគ្រោះត្រូវជាប្តីបានទៅស្រលាញ់នារីម្នាក់នៅខេត្តក្រចេះ ហើយនាំយកមកផ្ទះនៅភូមិការតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវប្រពន្ធមកទាន់កើតរឿងប្រចណ្ឌឈ្លោះប្រកែកគ្នា ឈានទៅដល់ចាក់សម្លាប់ប្តីតែម្តង ។
តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះត្រូវប្រពន្ធចាក់ចំនួន ៣កាំបិត បណ្តាលអោយស្លាប់ពេលបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ។
ក្រោយពេលពិនិត្យនិងធ្វើការសាកសួររួចហើយ សមត្ថកិច្ចបានប្រគល់សពជូនទៅឪពុកម្តាយខាងប្តីយកទៅធ្វើបុណ្យទៅតាមប្រពៃណី ។ ចំណែកស្ត្រីដៃដល់ជាប្រពន្ធ ត្រូវបាននាំខ្លួនយកមកសាកសួរ អនុវត្តតាមនីតិវិធីច្បាប់៕
- Share This Post: