ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់យកផ្លែត្រប់ដ៏វែងមួយញាត់ចូលក្នុងរន្ធគូទ ព្រោះជឿថា វាអាចព្យាបាលបញ្ហាទល់លាមកបាន មានអីរត់រកពេទ្យសឹងមិនទាន់

    BY Khmernote Media June 5, 2018
    បុរសម្នាក់យកផ្លែត្រប់ដ៏វែងមួយញាត់ចូលក្នុងរន្ធគូទ ព្រោះជឿថា វាអាចព្យាបាលបញ្ហាទល់លាមកបាន មានអីរត់រកពេទ្យសឹងមិនទាន់

    ចិន៖ បុរសជនជាតិចិនម្នាក់បានសម្រេចយកផ្លែត្រប់ដ៏វែងមួយផ្លែញាត់ចូលទៅក្នុងរន្ធគូទរបស់គាត់ ព្រោះគាត់ជឿថា នេះជាវិធីល្អមួយក្នុងការព្យាបាលបញ្ហាទល់លាមករបស់គាត់ តែលទ្ធផលចុងក្រោយគាត់ត្រូវបានគេបញ្ជូនទៅវះគាត់នៅមន្ទីរពេទ្យ។ បុរសជាជនរងគ្រោះមិនត្រូវបានគេបង្ហាញឈ្មោះនោះទេ គាត់មានអាយុ៥០ឆ្នាំ និងជាមនុស្សមានសតិមិនសូវប្រក្រតីម្នាក់។

    គាត់បានប្រាប់គ្រូពេទ្យថាពីរថ្ងៃមុនថ្ងៃកើតហេតុ គាត់បានកើតមានបញ្ហាទល់លាមក និងឈឺពោះផ្នែកខាងក្រោមជាខ្លាំង ហើយដោយពិបាកទ្រាំនឹងបញ្ហានេះ ទើបគាត់សម្រចយកផ្លែត្រប់ញាត់ចូលក្នុងរន្ធគូទតែម្តង។ បន្ទាប់ពីញាត់ត្រប់ប្រវែងប្រមាណជា ៣០ សង់ទីម៉ែត្រ គាត់មានអាការវិលមុខ ក្អួត និងមានការឈឺចាប់នៅក្នុងពោះជាខ្លាំង និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ក្រោយការពិនិត្យរួច ក្រុមវេជ្ជបណ្ឌិតបានសម្រេចធ្វើការវះកាត់យកត្រប់នោះចេញមកវិញ ហើយពេលនេះគាត់ត្រូវសម្រាក់នៅមន្ទីរពេទ្យមួយរយៈពេលខ្លីសិន ទើបអាចចេញផ្ទះវិញបាន៕


    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghaiist

    Share This Post:
    MPO4D jitutoto mpo4d Mpoplay