ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រទះឃើញសាកសពសត្វខ្ទីង ០១ក្បាល បានស្លាប់នៅសល់តែគ្រោងឆ្អឹង ត្រង់ចំណុចត្រពាំងតាសាររ៉ូ ខេត្ត​ឧត្ដរមានជ័យ

    BY Khmernote Media September 22, 2020
    ប្រទះឃើញសាកសពសត្វខ្ទីង ០១ក្បាល បានស្លាប់នៅសល់តែគ្រោងឆ្អឹង ត្រង់ចំណុចត្រពាំងតាសាររ៉ូ ខេត្ត​ឧត្ដរមានជ័យ

    ​ខេត្ត​ឧត្ដរមានជ័យ​៖ ថ្ងៃសៅរ៍ ២កើត ខែអស្សុជឆ្នាំជូតទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សស្នាក់ការអូរអំបិល​ ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ ភូមិសាស្ត្រ​ខេត្ត​ឧត្ដរមានជ័យ​ បានសហការជាមួយកម្លាំងល្បាតប្រចាំនៅស្នាក់ការអង្គការអភិរក្សសត្វព្រៃកម្ពុជានិងអភិរក្សសត្វដំរី។

    បានធ្វើការចុះល្បាតចាប់ពីក្រោយស្នាក់ការអង្គការរហូតដល់ចំណុចត្រពាំងតាសាររ៉ូបានប្រទះឃើញសាកសពសត្វខ្ទីងមួយក្បាលបានស្លាប់នៅក្បែរមាត់ត្រពាំងនោះ។ បើតាមការសន្និដ្ឋានរបស់ក្រុមល្បាតបានបញ្ជាក់ថាសត្វខ្ទីងដែលបានស្លាប់នោះប្រហែលជាពីរខែមុនមកម្ល៉េះព្រោះស្អុយរលួយអស់នៅតែគ្រោងឆ្អឹង។ សូមបញ្ជាក់ផងដែរថាក្បាលនិងគ្រោងឆ្អឹងមួយផ្នែកត្រូវបានបាត់នៅសល់មួយផ្នែកពេលនេះ ត្រូវបានមន្រ្តីឧទ្យានុរក្សបានប្រមូលយកមករក្សាទុកនៅស្នាក់ការ អង្គការអភិរក្សសត្វព្រៃកម្ពុជានិងអភិរក្សសត្វដំរី ៕

    ប្រភព៖ Ministry of Environment

    Share This Post: