ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្តែងខ្លាំងណាស់! បុរសម្នាក់បាញ់សម្លាប់អតីតមិត្តស្រីមិនញញើតដៃ ព្រោះខឹងសុំនាងត្រូវគ្នាវិញមិនបាន (មានវីដេអូ)

    BY Khmernote Media June 6, 2018
    ស្តែងខ្លាំងណាស់! បុរសម្នាក់បាញ់សម្លាប់អតីតមិត្តស្រីមិនញញើតដៃ ព្រោះខឹងសុំនាងត្រូវគ្នាវិញមិនបាន (មានវីដេអូ)

    ថៃ៖ បុរសម្នាក់បានបាញ់សម្លាប់អតីតសង្សារបស់ខ្លួន បន្ទាប់ពីគាត់ខឹងនឹងស្រ្តីរូបនោះមិនព្រមត្រូវគ្នាជាមួយនឹងគាត់វិញ។ បុរសជាឃាតកមានឈ្មោះថា Pukkapong Chittarom អាយុ២៤ឆ្នាំ ហើយស្រ្តីជនរងគ្រោះមានឈ្មោះថា Natchareeya Thaprajit អាយុ២១ឆ្នាំ ជានិស្សិតនៅសាលកវិទ្យាល័យ Suan Sunandha Rajabhat ក្នុងក្រុងបាងកក ប្រទេសថៃ។

    អតីតគូស្នេហខាងលើធ្លាប់បានស្រលាញ់គ្នាអស់រយៈពេល៥ឆ្នាំ​ តែចុងក្រោយនេះភាគីខាងស្រីបានសុំចែកផ្លូវគ្នា ព្រោះបញ្ហាចម្រូងសម្រាសមួយចំនួន។ យ៉ាងណាក្តី បុរសជាអតីតសង្សានៅតែតាមសូមត្រូវគ្នាវិញជាច្រើនដង តែស្រ្តីរងគ្រោះមិនព្រមទាល់តែសោះ។ នៅក្នុងថ្ងៃកើតហេតុ ស្រ្តីរងគ្រោះបានដើរទៅរៀនដូចធម្មតា ស្រាប់តែបុរសជាអតីតសង្សាបានបង្ហាញខ្លួន និងព្យាយាមសូមត្រូវគ្នាជាមួយស្ត្រីរងគ្រោះនោះម្តងទៀត។

    យ៉ាងណាក្តី ស្រី្តរងគ្រោះនៅតែបដិសេដ ហើយចុងក្រោយបុរសជាអតីតសង្សាបានដកកាំភ្លើងបាញ់ស្ត្រីរងគ្រោះតែម្តង។ ក្រោយបាញ់សម្លាប់នាងរួច បុរសជាអតីតសង្សា បានលេបគ្រាប់កាំភ្លើងចូលទៅក្នុងពោះទាំងអស់។ ពេលនេះគាត់ត្រូវបញ្ជូនទៅមន្ទីរពេទ្យសិន ដើម្បីវះកាត់យកគ្រាប់កាំភ្លើងចេញ ហើយបន្ទាប់ពីចេញពីមន្ទីរពេទ្យគាត់នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay