ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ សូមមានការប្រុងប្រយ័ត្ន ដោយសារអាងស្តុកទឹកពេញ ត្រូវបើកទ្វារទឹកបង្ហូរចូលក្នុងស្ទឹងសង្កែ ធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង

    BY Khmernote Media September 22, 2020
    បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ សូមមានការប្រុងប្រយ័ត្ន ដោយសារអាងស្តុកទឹកពេញ ត្រូវបើកទ្វារទឹកបង្ហូរចូលក្នុងស្ទឹងសង្កែ ធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង

    ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ សូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ ធ្វើឱ្យអាងស្តុកទឹកពេញដែលត្រូវបើកទ្វារទឹកបង្ហូរចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង អាចនៅយប់នេះ ឬព្រឹកស្អែក អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ។ សូមអរគុណ !

    ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

    Share This Post: