ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកប្រធានាធិបតីហ្វីលីពិន Rodrigo Duterte កំពុងត្រូវបានគេរិះគន់ បន្ទាប់ពីគាត់ថើបមាត់ស្ត្រីម្នាក់នៅលើវេទិការសាធារណៈ

    BY Khmernote Media June 5, 2018
    លោកប្រធានាធិបតីហ្វីលីពិន Rodrigo Duterte កំពុងត្រូវបានគេរិះគន់ បន្ទាប់ពីគាត់ថើបមាត់ស្ត្រីម្នាក់នៅលើវេទិការសាធារណៈ

    ហ្វីលីពីន៖ ភាពចម្រូលសម្រាស់ និងការរិះគន់មួយបានកើតឡើង ចំពោះលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បន្ទាប់ពីគាត់បានថើបមាត់ស្ត្រីជនជាតិហ្វីលីពីន ដែលរៀបការរួចម្នាក់នៅលើវេទិការសាធារណៈមួយ។ លោក Rodrigo Duterte បានអញ្ជើញទៅចូលរួមវេទិការសាធារណៈមួយនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ហើយក្នុងវេទិការនោះមានបងប្អូនកម្មករហ្វីលីពីនជាច្រើនពាន់នាក់ចូលរួមស្តាប់។

    បន្ទាប់ពីធ្វើសេចក្តីថ្លែងការរួច លោក Rodrigo Duterte បានអញ្ចើញស្រ្តីជាជនជាតិហ្វីលីពីនម្នាក់ឡើងលើវេទិការ ហើយចុងក្រោយលោកបានថើបមាត់ស្រ្តីរូបនោះ។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបាននាំគ្នារិះគន់ លោក Rodrigo Duterte ថា បានធ្វើរឿងមួយមិនសមរម្យ ព្រោះស្ត្រីរូបនោះរៀបការរួចទៅហើយ។ តែយ៉ាងណាក្តី សកម្មភាពនេះត្រូវបាន លោក Rodrigo Duterte អះអាងថា គឺជាការបង្ហាញ សេចក្តីស្រលាញ់ និងភាពស្និតស្នាលរវាងថ្នាក់ដឹកនាំ ទៅកាន់ប្រជាពលរដ្ឋប៉ុណ្ណោះ៕

    អត្ថបទ​៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay