ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រយ័ត្ន! អាចមានភ្លៀងធ្លាក់ច្រើនរាយប៉ាយលើផ្ទៃប្រទេស ពិសេសមានខ្យល់ខ្លាំង និងរលកខ្ពស់ៗនៅតំបន់សមុទ្រចាប់ពីថ្ងៃទី២៤-២៧ ខែកញ្ញា

    BY Khmernote Media September 23, 2020
    សូមប្រយ័ត្ន! អាចមានភ្លៀងធ្លាក់ច្រើនរាយប៉ាយលើផ្ទៃប្រទេស ពិសេសមានខ្យល់ខ្លាំង និងរលកខ្ពស់ៗនៅតំបន់សមុទ្រចាប់ពីថ្ងៃទី២៤-២៧ ខែកញ្ញា

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាបបានរំកិលអូសបន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពបែបនេះធ្វើឲ្យភ្លៀងបង្កើនការធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។

    ក្នុងនោះបណ្តាខេត្តមួយចំនួនជាអាទិ៍ ខេត្តនៅភាគខាងក្រោម ភាគខាងកើតជាប់ប្រទេសវៀតណាម និងខេត្តនៅតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ច្រើន។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន ហើយចំពោះប្រជាពលរដ្ឋរស់នៅទីទំនាប ក្បែរតំបន់ភ្នំ និងជាប់ផ្លូវទឹក សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង។ ដោយឡែកប្រជាពលរដ្ឋ​ ជាពិសេសអ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្ន ចំពោះភ្លៀង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី២៤-២៧ ខែកញ្ញា៕

    Share This Post: