កីឡា

Neymar គ្រោងនឹងជួបជាមួយនឹងគ្រូថ្មី PSG នៅក្នុងសប្ដាហ៍នេះដើម្បីពិភាក្សាអំពីអនាគតរបស់គេនៅក្នុងក្លឹប PSG

BY
Khmernote Media
June 5, 2018

យោងតាមសារពត៌មាន The Sun បានអោយដឹងថា៖ ខ្សែប្រយុទ្ធ Neymar គ្រោងនឹងធ្វើកិច្ចចរចាមួយជាមួយនឹងលោក Thomas Tuchel ដែលជាគ្រូបង្វឹកថ្មីរបស់ក្លឹប Paris Saint-Germain នៅទីក្រុង London ទាក់ទងនឹងអនាគតរបស់គេនៅក្នុងក្លឹប PSG។

កាលពីរាត្រីថ្ងៃអាទិត្យនេះខ្សែប្រយុទ្ធ Neymar បានជួយក្រុមជម្រើសជាតិប្រេស៊ីលប្រកួតមិត្តភាពឈ្នះក្រុមជម្រើសជាតិក្រូអាតដោយលទ្ធផល 2-0 នៅក្នុងប្រទេសអង់គ្លេសមុនពេលចាកចេញទៅប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup នៅក្នុងប្រទេសរុស្សី។ យោងតាមការចុះផ្សាយរបស់សារពត៌មានមួយបានអោយដឹងថា៖ លោក Tuchel ដែលជាគ្រូបង្វឹកថ្មីរបស់ក្លឹប PSG នឹងធ្វើដំណើរមកកាន់ប្រទេសអង់គ្លេសដើម្បីជួបពិភាក្សាជាមួយនឹងខ្សែប្រយុទ្ធ Neymar នៅក្នុងសប្ដាហ៍នេះដើម្បីនិយាយអំពីអនាគតរបស់ Neymar នៅក្នុងក្លឹប PSG។

បច្ចុប្បន្នខ្សែប្រយុទ្ធ Neymar នៅតែមានទំនាក់ទំនងយ៉ាងល្អជាមួយនឹងក្លឹបអធិរាជសរ Real Madrid ហើយពេលនេះ Neymar ក៏កំពុងសម្លឹងមើលមហិច្ឆតារបស់គ្រូបង្វឹកថ្មីតើមានយុទ្ធសាស្រ្ដនិងគោលបំណងអ្វីខ្លះនៅក្នុងរដូវកាលក្រោយ។

បុត្រ

ប្រភព៖ Goal

Share This Post: