ព័ត៌មានជាតិ
នារីរូបស្រស់ម្នាក់បើករថយន្តបត់ឆ្វេងឆ្លងផ្លូវ ត្រូវរថយន្តសាំយ៉ុងដឹកបន្លែបើកបរលើផ្លូវមានសិទ្ធអទិភាព តែប្រើទូរស័ព្ទ ជ្រុលបុកបង្កការភ្ញាក់ផ្អើល
BY Khmernote Media
September 24, 2020
ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា នារីរូបស្រស់ប្រិមប្រិយម្នាក់បានបើករថយន្ត Lexus RX330 បត់ឆ្វេងឆ្លងផ្លូវ ត្រូវបានរថយន្តសាំយ៉ុងដឹកបន្លែ បើកបរលើផ្លូវមានសិទ្ធអទិភាព តែប្រើទូរស័ព្ទ ក៏ជ្រុលនៅចំណុចផ្លូវម៉ៅសេទុង កែងផ្លូវ១៨៣ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាវេលាម៉ោងជិត០៨យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការត្រួតពិនិត្យននៅកន្លែងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍។
