ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនបុរសម្នាក់ ធ្វើសកម្មភាពលួចរថយន្តក្រុងទេសចរណ៍ ត្រូវម្ចាស់រថយន្តដេញបើកតាមចាប់ ប្រគល់ឲ្យសមត្ថកិច្ចនគរបាល​ស្រុក​ខ្សាច់កណ្ដាល​ រួម​ទាំង​វត្ថុ​តាង​

    BY Khmernote Media September 25, 2020
    ឃាត់ខ្លួនបុរសម្នាក់ ធ្វើសកម្មភាពលួចរថយន្តក្រុងទេសចរណ៍ ត្រូវម្ចាស់រថយន្តដេញបើកតាមចាប់ ប្រគល់ឲ្យសមត្ថកិច្ចនគរបាល​ស្រុក​ខ្សាច់កណ្ដាល​ រួម​ទាំង​វត្ថុ​តាង​

    ខេត្ត​កណ្ដាល​៖​ នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​ ធ្វើ​សកម្មភាព​លួច​រថយន្តក្រុង ​២៥​កៅ​ដែល​ម្ចាស់​គេ​ចត​លើ​ចិញ្ចើម​ផ្លូវ​ នៅ​វេលា​ម៉ោង​៨​និង​១៥​នាទី​ ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​វិហារ​សួគ៌​ត្បូង​ឃុំ​វិហារ​សួគ៌​ ​ស្រុក​ខ្សាច់កណ្ដាល​ ​ខេត្តកណ្ដាល​។​

    ​មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ចាប់ខ្លួន​ឈ្មោះ​ ប៉ិ​ ពេញ​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ ​ជនជាតិ​ខ្មែរ​ ​មុខរបរ​មិន​ពិត​ប្រក​ដ​ មាន​ទីលំនៅ​ភូមិ​អណ្តូង​ត្រំ​ ​ឃុំ​ចំណា​លើ​ ​ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ជន​រង​គ្រោះ​ឈ្មោះ​ ​ព្រំ​ សុខ​យឿ​ន​ ភេទ​ប្រុស​ ​អាយុ ​៥៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ​មុខរបរ​បើករថយន្ត​ មាន​ទីលំនៅ​ផ្ទះ​លេខ ​1E0​ E1​ ផ្លូវលំ​ភូមិ​អូរ​អណ្តូង​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ជា​ម្ចាស់​រថយន្ត​ម៉ាក ​TOYOTA​ COASTER​ ពណ៌​ស​ប្រភេទ​ទេសចរណ៍ ​២៥​កៅអី​ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​3F-2898​។​

    ​ប្រភព​ដដែល​បន្ត​ថា​ នៅ​កើតហេតុ​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២០​វេលា​ម៉ោង​៨​និង​០០​នាទី​ ជន​រង​គ្រោះ​បាន​បើករថយន្ត​របស់​ខ្លួន​មក​ចត​នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៨​ មុខ​ផ្ទះ​ឈ្មោះ​ ហេង​ ថន​ ដោយ​ពុំ​បាន​ដក​សោរ​រថយន្ត​ចេញ​ទេ​ រួច​ជន​រង​គ្រោះ​បាន​ចូល​ទៅ​អង្គុយ​ផឹក​កាហ្វេ​នៅ​ក្នុងផ្ទះ​របស់​ឈ្មោះ​ ​ហេង​ ថន​ ។​ លុះ​មក​ដល់​វេលា​ម៉ោង​៨​និង​១៥​នាទី​ ស្រាប់តែ​ជនសង្ស័យ​ ពុំ​ដឹង​ជា​មកពីណា​ មក​លួច​រថយន្ត​របស់​ជន​រង​គ្រោះ​រួច​បើក​តាម​ផ្លូវជាតិ​លេខ​៨.​ឆ្ពោះទៅ​ទិស​ខាងកើត​ បាន​បន្តិច​ជន​រង​គ្រោះ​ដឹង​ថា​បាត់​រថយន្ត​ ស្រែក​ផ្អើល​ឆោឡោ​ នឹង​ពឹង​អ្នក​ហូប​កាហ្វេ​ជាមួយ​ឲ្យ​បើករថយន្ត​ដេញ​តាម​ ពេល​មក​ដល់​ភូមិ​កំពង់​ពពិល​ ​ឃុំ​កំពង់​ពពិល​ ​ស្រុក​ពារាំង​ខេត្តព្រៃវែង​ ទើប​តាម​ទាន់​ហើយ​ចាប់​ឃាត់​ជនសង្ស័យ​និង​រថយន្ត​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កំពង់​ពពិល​ រួច​ប្រគល់​ខ្លួន​ជនសង្ស័យ​ឲ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ រួម​ទាំង​វត្ថុ​តាង​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: