ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មេខ្លោងចោរប្លន់នៅភ្នំពេញ រត់ទៅលាក់ខ្លួននៅបាត់ដំបង ត្រូវសមត្ថកិច្ចក្របួចបានហើយ

    BY Khmernote Media September 26, 2020
    មេខ្លោងចោរប្លន់នៅភ្នំពេញ រត់ទៅលាក់ខ្លួននៅបាត់ដំបង ត្រូវសមត្ថកិច្ចក្របួចបានហើយ

    ខេត្តបាត់ដំបង៖ កាលពីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ជាមេខ្លោងចោរប្លន់ នៅរាជធានីភ្នំពេញ ហើយរត់មកលាក់ខ្លួននៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ ក្រោយចាប់ខ្លួនបានសមត្ថកិច្ច ក៏បានបញ្ជូនទៅកាន់រាជធានីភ្នំពេញ។

    ជនសង្ស័យប្លន់ប្រដាប់អាវុធ ឈ្មោះ ណយ សុផាន់ ហៅ ប៉ាន់ អាយុ២១ឆ្នាំ រស់នៅភូមិក្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ មន្ត្រីជំនាញ ដកហូតបានម៉ូតូ មួយគ្រឿង ម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IB-7320 ។ ជននេះត្រូវបានចាប់ខ្លួនតាមរយៈក្មេងប្រុសម្នាក់ ដែលជននេះ ប្រើឲ្យទៅដកលុយជំនួសនៅកន្លែង «វីង» ដែលជននេះ ប្រាប់ឲ្យ មិត្តស្រីរបស់ខ្លួននៅភ្នំពេញ វេរឲ្យចំនួន១០ម៉ឺនរៀល។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យនេះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្លន់ជាមួយនឹងបក្ខពួក តែជននេះ អះអាងថា ខ្លួនមិនមែនជាមេខ្លោង ក្រុមប្លន់ប្រដាប់អាវុធទេ ។

    តែបើតាមការបញ្ជាក់របស់សមត្ថកិច្ចគឺឈ្មោះ ណយ សុផាន់ ហៅ ប៉ាន់នេះ រួមជាមួយគូកនប៉ុន្មាននាក់ទៀត ដែលបានចាប់ខ្លួន ក្រោយពេលកើតហេតុ គឺពួកគេបានធ្វើសកម្មភាព ស្ទាក់ប្លន់យកម៉ូតូអ្នកដំណើរ នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួនទៀត មិនតិចជាង១០លើកឡើយ ៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post: