ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនសង្ស័យ ៣នាក់ មិនញញើតសមត្ថកិច្ចសោះ ធ្វើសកម្មភាពឆក់ទូរស័ព្ទនារីជនជាតិចិនម្នាក់នៅមុខច្រកចូលមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន តែមិនបានសម្រេច

    BY Khmernote Media September 26, 2020
    ជនសង្ស័យ ៣នាក់ មិនញញើតសមត្ថកិច្ចសោះ ធ្វើសកម្មភាពឆក់ទូរស័ព្ទនារីជនជាតិចិនម្នាក់នៅមុខច្រកចូលមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន តែមិនបានសម្រេច

    រាជធានីភ្នំពេញ៖ អ្នកដំណើរតាមកង់បីទាំងអស់ សូមប្រុងប្រយ័ត្នជនសង្ស័យ៣នាក់ ជិះម៉ូតូម្នាក់មួយគ្រឿង ចេញធ្វើសកម្មភាពឆក់ទូរស័ព្ទនារីជនជាតិចិនរូបស្រស់ម្នាក់ កំពុងឡើងជិះកង់បីឥណ្ឌា តែមិនបានសម្រេច ព្រោះនារីរងគ្រោះក្ដាប់ទូរស័ព្ទជាប់ដៃ ហើយក្រុមជនសង្ស័យមិនទាន់ជិះគេចខ្លួនភ្លាមទេ បែរជាងាកក្រោយមើលមុខមួយសន្ទុះសិន ហាក់បីដូចជាមិនខ្លាចញញើតសមត្ថកិច្ចសោះ រួចក៏ជិះយឺតៗចេញទៅបាត់ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងត្របែកឡើយ។

    ហេតុការណ៍ឆក់កាបូបមិនបានសម្រេចនេះ កើតឡើងកាលពីវេលាម៉ោង០៤:០១នាទីយប់ ឈានចូលថ្ងៃសៅរិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវបែកជាបួន លើផ្លូវលេខ៤៧៤ កែងផ្លូវលេខ១០៣ មុខច្រកចូលមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ជាប់ហាងកាហ្វេម្លប់ជ្រៃ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមសម្ដីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះដែលជាអ្នករត់កង់បីដឹកនារីរងគ្រោះបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គាត់និងអ្នករត់កង់បីឥណ្ឌាផ្សេងទៀត បានមកឈប់ចតនៅផ្លូវបំបែកជាបួនកន្លែងកើតហេតុខាងលើ និងកង់បីឥណ្ឌា ផ្សេងៗទៀត ខ្លះអែបមុខហាងគុយទាវ និងខ្លះឈប់អែប ភោជនីយដ្ឋានចិនមិនស្គាល់ឈ្មោះមួយកន្លែងនៅក្បែរនោះ ដើម្បីរងចាំដឹកភ្ញៀវចិនដែលចេញពីហូបចុកទៅកន្លែងស្នាក់នៅវិញ។

    លុះមកដល់វេលាម៉ោងកើតហេតុ មាននារីរូបស្រស់ជនជាតិចិនម្នាក់ដែលជាភ្ញៀវបានដើរមកហៅកង់បីឥណ្ឌារបស់គាត់ ដើម្បីជិះទៅកន្លែងស្នាក់នៅវិញនៅមជ្ឈមណ្ឌល ព្រីនស៍ផ្លាហ្សា ខណៈពេលនាងកំពុងប្រាប់ទីតាំងដែលអោយដឹកគាត់ដឹកទៅនោះ ស្រាប់តែលេចមុខបុរសជនសង្ស័យ៣នាក់ វ័យប្រហែល២០ឆ្នាំ ជិះម៉ូតូចំនួន៣គ្រឿង ម្នាក់មួយគ្រឿង (Scoopy ពណ៌ស មួយគ្រឿង, Smash មួយគ្រឿង , និងហុងដាឌ្រីមមួយគ្រឿងទៀត មិនចាំស្លាកលេខទេ) ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៧៤ ទិសដៅពីលិចទៅកើតមកពីក្រោយ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទ ពីនារីជនជាតិចិនម្នាក់នោះ កំពុងឡើងជិះកង់បីឥណ្ឌា តែមិនបានសម្រេច ព្រោះនាងក្ដាប់ទូរស័ព្ទជាប់ដៃ ហើយក្រុមជនសង្ស័យមិនទាន់ជិះគេចខ្លួនភ្លាមទេ បែរជាងាកក្រោយមើលមុខមួយសន្ទុះសិន ហាក់បីដូចជាមិនខ្លាចញញើតសមត្ថកិច្ចសោះ រួចក៏ជិះយឺតៗចេញទៅបាត់ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងត្របែក ខណ្ឌចំការមនឡើយ ។

    បច្ចុប្បន្នក្រោយកើតហេតុ ដោយសារតែនារីចិនរូបស្រស់ដែលជិះកង់បី ពុំមានបាត់បង់ទ្រព្យសម្បត្តិអ្វី ទើបមិនចង់ចំណាយពេល ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទេ នាំតែវែងឆ្ងាយ រួចអោយអ្នកបើកកង់បីឥណ្ឌាដឹកទៅកន្លែងស្នាក់នៅតែម្ដង។ ហើយម្ចាស់កង់បីដែលដឹកភ្ញៀវខាងលើ ក៏បានផ្ដាំផ្ញើរឲ្យអ្នកធ្វើដំណើរតាមដងផ្លូវដទៃទៀត “មេត្តាប្រុងប្រយ័ត្នគ្រប់ពេលវេលា ព្រោះបើយើង មានការធ្វេសប្រហែសតែបន្តិច ជនឆ្លៀតឱកាស អាចនឹងចាំលួចយករបស់ទ្រព្យមានតម្លៃរបស់យើងបានគ្រប់ពេល” ៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post: