ជំនួបរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង ប្រទេសសឹង្ហបុរីមានត្រៀមមេដាយសម្រាប់ដាក់លក់ថែមទៀត (មានវីដេអូ)
សិង្ហបុរី៖ កិច្ចប្រជុំប្រវត្តិសាស្ត្ររវាងលោកប្រធានាធិបតីអាមេរិក ដូណល់ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រទេសសិង្ហបុរីក៏បានរៀបចំធ្វើមេដាយ “សន្តិភាពពិភពលោក” យ៉ាងល្អប្រណិតសម្រាប់ដាក់លក់ ដើម្បីជាតំណាងឲ្យកិច្ចប្រជុំនេះផងដែរ។ នៅលើមេដាយម្ខាងមានរូបសញ្ញាចាប់ដៃគ្នា មានរូបទង់ជាតិនៃប្រទេសអាមេរិក និងកូរ៉េខាងជើង មានសសេរថ្ងៃ ខែ នៃកិច្ចប្រជុំ។ នៅផ្នែកម្ខាងទៀតនៃមេដាយមានរូបសត្វព្រាប និងមានសរសេរអក្សថា “World Peace” (សន្តិភាពពិភពលោក) និងមានរូបផ្កាកូលាបតំណាងឲ្យអាមេរិក និងកូរ៉េខាងជើងទៀតផង។
បើយោងតាមរដ្ឋាភិបាលនៃប្រទេសសិង្ហបុរីបានឲ្យដឹងថា មេដាយមាសត្រូវបានផលិតឡើងមានចំនួនតែ ៣,០០០មេដាយប៉ុណ្ណោះ ដែលមានតម្លៃ ១,៣៨០ដុល្លារសិង្ហបុរីក្នុងមួយគ្រឿង (ជាង១ពាន់ដុល្លារអាមេរិក) ចំណែកឯមេដាយប្រាក់មានចំនួន ១៥,០០០មេដាយ មានតម្លៃ១១៨ដុល្លារសិង្ហបុរី (ជិត៩០ដុល្លារអាមេរិក) និងមេដាយប្រភេទនីកែល មានតម្លៃ ៣៦ដុល្លារសិង្ហបុរី (ជាង២០ដុល្លារអាមេរិក)។ មេដាយទាំង៣នេះនឹងដាក់ឲ្យកុម្ម៉ង់ទិញចាប់ពីថ្ងៃទី០៥ ខែមិថុនា នេះទៅតាមរយៈវេបសាយ និងស្តង់លក់របស់ក្រុមហ៊ុន Singapore Mint៕


អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia