ព័ត៌មានជាតិ
យប់មិញមានករណី ផ្ទុះអាវុធកណ្តាលក្រុងព្រះសីហនុ ស្លាប់អ្នករត់ម៉ូតូកង់បីម្នាក់
BY Khmernote Media
September 27, 2020
ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ មានហេតុការណ៍ផ្ទុះអាវុធមួយករណីនៅកណ្តាលក្រុងព្រះសីហនុ ក្នុងសង្កាត់លេខ២ តាមផ្លូវឯករាជ្យ។

ហេតុការណ៍ផ្ទុះអាវុធនេះ បណ្តាលឱ្យអ្នករត់ម៉ូតូកង់បីម្នាក់ បានស្លាប់បាត់បង់ជីវិត។ បេីតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនពាក់ព័ន្ធករណីផ្ទុះអាវុធនេះពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយ។ ប៉ុន្តែគេពុំទាន់ដឹងពីមូលហេតុ នៃការផ្ទុះអាវុធនេះនៅឡើយទេ។
ចំពោះព័ត៌មានលំអិតនៃហេតុការណ៍នេះ នឹងផ្សាយជូននាពេលក្រោយឱ្យបានច្បាស់លាស់តាមរបាយការណ៍សមត្ថកិច្ច៕
