ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តកុងតឺន័រ រេចង្កូតបុកបង្កាន់ដៃស្ពានហោះក្រឡាប់ធ្លាក់ចូលទឹកនៅស្រុកកំពង់សិលា

    BY Khmernote Media September 27, 2020
    រថយន្តកុងតឺន័រ រេចង្កូតបុកបង្កាន់ដៃស្ពានហោះក្រឡាប់ធ្លាក់ចូលទឹកនៅស្រុកកំពង់សិលា

    ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោងជិត៣យប់រំលងអាធ្រាត្រថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៣៨-១៣៩ ស្ថិតក្នុងភូមិ/ឃុំចំការហ្លួង ស្រុកកំពង់សិលាខេត្ត ព្រះសីហនុ មានគ្រោះថ្នាក់ចរចរណ៍មួយបានកើតឡើងបង្កដោយរថយន្តមួយគ្រឿង ម៉ាក FUSO ពាក់ស្លាកលេខ ព្រះសីហនុ 3A-6318 ចង្កូតស្តាំ សណ្តោងកុងតឺនរ័ មានទិសដៅពី ព្រះសីហនុ ទៅភ្នំពេញ​ បានរេចង្កូត ប៉ះបង្កាន់ដៃស្ពាន បន្ទាប់មករថយន្តនោះបានធ្លាក់ចូលទៅក្នុងព្រែក។ បើតាមសមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួន ហើយរហូតមកដល់ព្រឹកថ្ងៃដដែលនេះ សមត្ថកិច្ចកំពុងសហការចាត់ចែងស្ទូចយករថយន្ត៕

    Share This Post: