ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្លោចចិត្ត! លឺសម្លេងស្រែកថ្ងូរ ឈឺចាប់ឲ្យជួយរបស់បុរសកង់បី បន្ទាប់ពីស្នូរកាំភ្លើងជាច្រើនគ្រាប់បានផ្ទុះនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ

    BY Khmernote Media September 27, 2020
    ខ្លោចចិត្ត! លឺសម្លេងស្រែកថ្ងូរ ឈឺចាប់ឲ្យជួយរបស់បុរសកង់បី បន្ទាប់ពីស្នូរកាំភ្លើងជាច្រើនគ្រាប់បានផ្ទុះនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ

    ព្រះសីហនុ៖ ករណីផ្ទុះអាវុធនៅកណ្តាលយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវឯករាជ្យ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ បណ្តាលឱ្យអ្នករត់ម៉ូតូកង់បីម្នាក់បានស្លាប់បាត់បង់ជីវិតនិងរបួសនគរបាលម្នាក់។ មនុស្សចំនួនពីរនាក់ដែលនៅជាមួយខ្មាន់កាំភ្លើង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំដើម្បីកំណត់អត្តសញ្ញាណអំពីជនបង្កដែលកំពុងរត់គេចខ្លួន។

    ករណីនេះនៅមិនទាន់ដឹងថាមានមូលហេតុយ៉ាងណានៅឡើយទេ បើតាមអធិការនគរបាលក្រុងព្រះសីហនុ បានអោយដឹងបឋមថា សមត្ថកិច្ចបានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងបានហើយ។ យោងតាមវិដេអូដែលគេបង្ហោះនៅលើបណ្តាញសង្គមគឺលឺសម្លេងថ្នូរ ស្រែកឲ្យជួយរបស់បុរសកង់បីឥណ្ឌាម្នាក់ដែលត្រូវគ្រាប់បណ្តាលឲ្យស្លាប់បាត់បង់ជីវិត។ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖

    Share This Post: