ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមម្នាក់ លាក់ទុកក្រឡចាស់ៗរកឃើញពីបាតសមុទ្រ (សង្ស័យវត្ថុបុរាណ) នៅក្រុងព្រះសីហនុ

    BY Khmernote Media September 28, 2020
    ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមម្នាក់ លាក់ទុកក្រឡចាស់ៗរកឃើញពីបាតសមុទ្រ (សង្ស័យវត្ថុបុរាណ) នៅក្រុងព្រះសីហនុ

    ក្រុងព្រះសីហនុ-កាលពីម៉ោង៩យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សម្របសម្រួលនីតិវិធីដោយលោកហួត វិចិត្រ ព្រះរាជអជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ និងចូលរួមពីលោក ប៊ុត បុប្ផាប្រធានមន្ទីរ វប្បធម៌និងវិចិត្រសិល្បៈខេត្ត បានចុះឃាត់ចាប់ជនសង្ស័យម្នាក់ ដែលលាក់ទុកក្រឡចាស់ៗ រកឃើញពីបាតសមុទ្រ(សង្ស័យវត្ថុបុរាណ)នៅចំណុចផែរូយ៉ាល់ ស្ថិតក្រុម៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

    ជនសង្សយ័ឈ្មោះ ឡេ វ៉ាងហួន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម និងដកហូតក្រឡទាំងតូច .ធំចំនួន២៨១ក្រឡ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងរក្សាទុកនៅ​ បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុដើម្បីអនុវត្តនីតិវិធីបន្ត៕

    ប្រភព៖ លោក Huy Bunleng

    Share This Post: