ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សពអ្នករត់កង់៣ ដែលបានស្លាប់ក្នុងហេតុការណ៍ផ្ទុះអាវុធនៅខេត្តព្រះសីហនុ ត្រូវបានយកមកតម្កល់ធ្វើបុណ្យនៅស្រុកហើយ

    BY Khmernote Media September 28, 2020
    សពអ្នករត់កង់៣ ដែលបានស្លាប់ក្នុងហេតុការណ៍ផ្ទុះអាវុធនៅខេត្តព្រះសីហនុ ត្រូវបានយកមកតម្កល់ធ្វើបុណ្យនៅស្រុកហើយ

    កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ មានហេតុការណ៍ផ្ទុះអាវុធមួយបានកើតឡើងនៅកណ្តាលក្រុងព្រះសីហនុ ក្នុងសង្កាត់លេខ២ តាមផ្លូវឯករាជ្យ ហើយហេតុការណ៍ផ្ទុះអាវុធនោះ បានបណ្តាលឱ្យអ្នករត់ម៉ូតូកង់បីម្នាក់ បានស្លាប់បាត់បង់ជីវិត។ បេីតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនពាក់ព័ន្ធករណីផ្ទុះអាវុធនេះពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ។

    ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ហែល រិទ្ធ អាយុ៤៩ឆ្នាំ មុខរបររត់កង់៣ មានស្រុកកំណើតនៅភូមិសំរោង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត បច្ចុប្បន្នសពរបស់ជនរងគ្រោះត្រូវបានតម្កល់ប្រារព្ភពិធីបុណ្យនៅវត្តសំរោង៕

    Share This Post: