ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនគ្រូពេទ្យម្នាក់នៅស្រុកសំបូរពីបទមនុស្សឃាតដោយអចេតនា ដោយសារព្យាបាលទារកអាយុ៣ខែម្នាក់បណ្តាលឲ្យ ស្លាប់

    BY Khmernote Media September 28, 2020
    ឃាត់ខ្លួនគ្រូពេទ្យម្នាក់នៅស្រុកសំបូរពីបទមនុស្សឃាតដោយអចេតនា ដោយសារព្យាបាលទារកអាយុ៣ខែម្នាក់បណ្តាលឲ្យ ស្លាប់

    ក្រចេះ៖ នគរបាលស្រុកសំបូរ​បានសម្រេចបញ្ជូនខ្លួនលោកគ្រូពេទ្យម្នាក់ពាក់ព័ន្ឋនិងអំពើមនុស្សឃាតដោយអចេតនា មកកាន់ស្នងការដ្ឋានដើម្បីបន្តនីតិវិធី​។ ជនជាប់ចោទឈ្មោះផាត់ ពិទូរ្យ ជាបុគ្គលិកមណ្ឌលសុខភាពស្រុក​សំបូរ និងមានបើកអាជីវកម្ម​ព្យាបាលឯកជននៅនិងផ្ទះក្នុងស្រុកសំបូរ ត្រូវរងការប្តឹងចោទពីឪពុកម្តាយទារកអាយុ៣ខែម្នាក់ ថាមិនទទួលខុសត្រូវលើការព្យាបាលបណ្តាលឲ្យទារកស្លាប់ កាលពីថ្ងៃទី២៧ ខែកញ្ញា។

    អធិការនគរបាលស្រុកសំបូរលោកវរសេនីយ៍ឯក ប៊ុន ឈឿន​ បញ្ជាក់ថា ​ជនជាប់ចោទជាគ្រូពេទ្យត្រូវបាននគរបាលស្រុកធ្វើការឃាត់ខ្លួនភ្លាមៗទៅតាមបញ្ជា ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូង​ បន្ទាប់ពីនគរបាលទទួលបានបណ្តឹងពីឪពុកម្តាយរបស់ទារករងគ្រោះ៕

    Share This Post: