ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមជនសង្ស័យមុខសញ្ញាប្រើអាវុធខ្លីបាញ់ប្លន់យកម៉ូតូ ធាក់ប្លន់យកម៉ូតូ វ៉ៃប្លន់យកម៉ូតូ ចំនួន១២នាក់ ត្រូវនគរបាលចាប់ខ្លួន

    BY Khmernote Media September 29, 2020
    ក្រុមជនសង្ស័យមុខសញ្ញាប្រើអាវុធខ្លីបាញ់ប្លន់យកម៉ូតូ ធាក់ប្លន់យកម៉ូតូ វ៉ៃប្លន់យកម៉ូតូ ចំនួន១២នាក់ ត្រូវនគរបាលចាប់ខ្លួន

    ភ្នំពេញ៖ ក្រុមជនសង្ស័យជាមុខសញ្ញាប្រើប្រាស់អាវុធខ្លីបាញ់ប្លន់យកម៉ូតូ ធាក់ប្លន់យកម៉ូតូ ចុះវ៉ៃប្លន់យកម៉ូតូ ចំនួន១២នាក់ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌកំបូលសហការជាមួយកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួន និងដកហូតវត្ថុតាងម៉ូតូ០៥គ្រឿង។

    លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូលបានឲ្យដឹងថាមាន ១-ករណីបាញ់ប្លន់យកម៉ូតូផ្លូវចូលវត្តជន្លង់ម្លូរ ភ្លើងឆេះរទេះ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០០នឹង១៥នាទីរំលងអធ្រាត។ ២-ករណីធាក់ប្លន់ម៉ូតូលើផ្លូវជាតិលេខ៣ ចាប់ពីផ្សារអង្គតាសោមមកភ្នំពេញ និងផ្លូវជាតិលេខ៤ ចាប់ពីខេត្តកំពង់ស្ពឺមកភ្នំពេញ។

    លោកអធិការបន្តថា ជនសង្ស័យចំនួន១២នាក់៖
    ទី១-ឈ្មោះ ឌី សុវណ្ណារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ
    ទី២-ឈ្មោះ រ៉េត សុវណ្ណារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ
    ទី៣-ឈ្មោះ ទន់ សុភារិទ្ធ ហៅ អ៊ូក ភេទប្រុស អាយុ២០ឆ្នាំ
    ទី៤-ឈ្មោះ ឡុង បញ្ញា ហៅ ភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ
    ទី៥-ឈ្មោះ ម៉ៅ សុវណ្ណារ៉ា ហៅ រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ
    ទី៦-ឈ្មោះ តារា វី ហៅ វី ភេទប្រុស អាយុ២០ឆ្នាំ
    ទី៧-ឈ្មោះ ឡេង គឹមលុយ ភេទប្រុស អាយុ១៨ឆ្នាំ
    ទី៨-ឈ្មោះ សាវុធ ពិសី ហៅ សី ភេទប្រុស អាយុ១៨ឆ្នាំ
    ទី៩-ឈ្មោះ ណយ សុផាន់ ហៅ ប៉ាន់ ភេទប្រុស អាយុ២១ឆ្នាំ
    ទី១០-ឈ្មោះ នួន សំណាង ហៅ អេត ភេទប្រុស អាយុ២០ឆ្នាំ
    ទី១១-ឈ្មោះ ជុន សុជាតិ ភេទប្រុស អាយុ២២ឆ្នាំ ។ ទី១២-ឈ្មោះ ឡុង វណ្ណដេវីត ភេទប្រុស២៣ឆ្នាំ

    បច្ចុប្បន្នជនសង័្សយទាំង១២នាក់ខាងលើ ត្រូវបានកម្លាំងផ្នែកជំនាញ របស់អធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់។

    សូមបញ្ជាក់ថាលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានដឹកនាំកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង សហការជាមួយការិយាល័យព្រហ្មទណ្ឌធ្ងន់ នៃស្នងការរាជធានីភ្នំពេញ និងបានការសហការជាមួយស្រុកខណ្ឌ ខេត្តជាប់ព្រំប្រទល់ មានស្រុកអង្គស្នួល ខេត្តកណ្តាល ស្នងការខេត្តកំពង់ស្ពឺ ស្នងការខេត្តបាត់ដំបង ស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបក្រុមជនសង្ស័យខាងយកមកផ្ទន្ទាទោសតាមផ្លូវច្បាប់ និងរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: