ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សណ្ឋាគារប្រណិតលំដាប់ផ្កាយ៥ ចំនួន៣កន្លែងនេះ អាចជាកន្លែងស្នាក់នៅ និងកន្លែងប្រជុំកំពូលជាប្រវិត្តសាស្ត្ររវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង ខាងមុខនេះ

    BY Khmernote Media June 6, 2018
    សណ្ឋាគារប្រណិតលំដាប់ផ្កាយ៥ ចំនួន៣កន្លែងនេះ អាចជាកន្លែងស្នាក់នៅ និងកន្លែងប្រជុំកំពូលជាប្រវិត្តសាស្ត្ររវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង ខាងមុខនេះ

    សិង្ហបុរី៖ សណ្ឋាគារចំនួន៣កន្លែងនឹងត្រូវបានជ្រើសរើស ដើម្បីទទួលស្វាគមន៍ជំនួបរវាងប្រធានាធិបតីអាមេរិចលោក ដូណល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅពេលធ្វើដំណើរមកដល់ប្រទេសសិង្ហបុរីសម្រាប់កិច្ចប្រជុំកំពូលជាប្រវិត្តសាស្ត្រ។

    នៅថ្ងៃអង្គារ ទី៥ ខែមិថុនា សេតវិមានបានប្រកាសថា កិច្ចប្រជុំកំពូលនឹងត្រូវធ្វើឡើងនៅសណ្ឋាគារ Capella Singapore លើកោះ Sentosa។ ទន្ទឹមនឹងនេះដែរគេជឿថា លោក ដូណល់ ត្រាំ នឹងស្នាក់នៅឯសណ្ឋាគារ Shangri-La Hotel ដែលមានទីតាំងក្បែរផ្លូវ Orchard ។ ចំណែកលោក គីម ជុងអ៊ុន វិញ គឺទំនងជាស្នាក់នៅសណ្ឋាគារ St Regis Singapore។ ខាងក្រោមជាពត៌មានទាក់ទងនឹងសណ្ឋាគារកំពូលល្បីៗចំនួន ៣ ដែលនឹងត្រូវបានជ្រើសរើស សម្រាប់ទទួលថ្នាក់ដឹកនាំកំពូល នៅថ្ងៃទី១២ ខែមិថុនា ខាងមុខ ៖

    ១. សណ្ឋាគារ SHANGRI-LA HOTEL ៖ សណ្ឋាគារដ៏ប្រណីតលំដាប់ផ្កាយប្រាំ មានបន្ទប់ចំនួន ៧៤៧ បន្ទប់ ក្នុងនោះមានបន្ទប់ចំនួន២៦ ដែលត្រូវបានរៀបចំពិសេសសម្រាប់ទទួលថ្នាក់ដឹកនាំកំពូលៗ និងភ្ញៀវកិត្តិយសល្បីៗ។ តំបន់ជុំវិញសណ្ឋាគារត្រូវបានរដ្ឋាភិបាលប្រកាសថាជា “តំបន់ព្រឹត្តិការណ៍ពិសេស” សម្រាប់រយៈពេលចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែមិថុនា។ នេះមានន័យថាការរឹតបន្តឹងសន្តិសុខនឹងត្រូវបានដាក់ពេញនៅក្នុងតំបន់នោះ។

    បន្ទប់សណ្ឋាគារសម្រាប់ប្រធាធិបតីស្នាក់នៅត្រូវបានគេហៅថា Valley Wing Shangri-La Suite វាមានច្រកចេញចូលឯកជនមួយ។ អ្នកជំនាញមួយចំនួនគិតថាលោក Trump ប្រហែលជាស្នាក់នៅទីនេះកំឡុងពេលទស្សនកិច្ចនេះ។

    អ្វីដែលពិសេសនោះ វាក៏ធ្លាប់ជាកន្លែងទទួលអតីតអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់អូបាម៉ា និង លោក George H.W. Bush ផងដែរ។ សណ្ឋាគារនេះមានទីតាំងស្ថិតនៅឆ្ងាយពីផ្លូវក្រវ៉ាត់ផ្សារទំនើបសំខាន់របស់សិង្ហបុរី ហើយនៅក្នុងតំបន់លំនៅដ្ឋានពិសេសមួយ ដែលធានានូវភាពឯកជនសម្រាប់ភ្ញៀវរបស់ខ្លួន។ សណ្ឋាគារ SHANGRI-LA HOTEL ក៏មានបទពិសោធន៍យ៉ាងរឹងមាំក្នុងការធ្វើជាម្ចាស់ផ្ទះនូវព្រឹត្តិការណ៍សន្តិសុខលំដាប់ខ្ពស់ៗជាច្រើនដូចជា កិច្ចប្រជុំកំពូលរវាងប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីតៃវ៉ាន់ Ma Ying-jeou នៅឆ្នាំ ២០១៥ និងកិច្ចសន្ទនា Shangri-La ដែលទាក់ទាញរដ្ឋមន្ត្រីការពារជាតិរាប់សិបនាក់ជារៀងរាល់ឆ្នាំ។

    ២. សណ្ឋាគារ THE ST REGIS SINGAPORE ៖ មានទីតាំងមិនឆ្ងាយពីសណ្ឋាគារ Shangri-La Hotel ប៉ុន្មានទេ ដោយប្រើពេលចំនួន៩នាទី ប៉ុណ្ណោះប្រសិនបើធ្វើដំណើរថ្មើរជើង។

    សណ្ឋាគារ THE ST REGIS ក៏ជាសណ្ឋាគារជម្រើសមួយផងដែរសម្រាប់គណៈប្រតិភូចិនកាលពីឆ្នាំ ២០១៥ នៅពេលប្រទេសសិង្ហបុរីរៀបចំកិច្ចប្រជុំជាប្រវត្តិសាស្ត្រមួយរវាងប្រធានាធិបតីចិនលោក  Xi Jinping និង បន្ទាប់មកប្រធានាធិបតីតៃវ៉ាន់លោក Ma Ying-jeou។ សណ្ឋាគារលំដាប់ផ្កាយប្រាំនេះមានទីតាំងស្ថិតនៅផ្លូវ Tanglin។

    ទោះជាយ៉ាងណា សណ្ឋាគារនេះប្រហែលជាមិនអាចផ្តល់នូវភាពឯកជនដូចគ្នានឹងអ្វីដែលសណ្ឋាគារ Shangri-La មាននោះទេ។ សណ្ឋាគារ THE ST REGIS មានបន្ទប់ចំនួន ២៩៩ បន្ទប់ ហើយបន្ទប់ពិសេសរសម្រាប់ប្រធានាធិបតី គឺស្ថិតនៅលើជាន់ខ្ពស់បំផុតនៃសណ្ឋាគារ គឺជាន់ទី ២០។ បន្ទប់ ឬជាន់ពិសេសនេះរួមមាន បន្ទប់គេង បន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារការិយាល័យ យ៉ឯកជនធំមួយ បន្ទប់ហាត់ប្រាណ អាងហែលទឹក រួមទាំងសេវាមេការបំរើផ្ទាល់ខ្លួនថែមទៀតផង។ ខ្សែជួរបន្ទប់នីមួយៗ គឺធ្វើឡើងពីមាស សំរិទ្ធ លង្ហិនរលោង និងលោហៈប្រាក់។ ជញ្ជាំងត្រូវបានតាក់តែងដោយបន្ទះសូត្រលាបដោយដៃ ហើយមានចង្កៀងគ្រីស្តាល់ Czech ដែលជាប់នឹងពិដានផ្ទាល់។

    ៣. សណ្ឋាគារ CAPELLA SINGAPORE ៖ ក៏ជាសណ្ឋាគារដ៏ប្រណិតលំដាប់ផ្កាយប្រាំដែរ ហើយសណ្ឋាគារនេះស្ថិតនៅលើកោះរមណីយដ្ឋាន Sentosa ដែលត្រូវបានគេបញ្ជាក់ដោយលេខាធិការសារព័ត៌មានសេតវិមាន Sarah Sanders កាលពីថ្ងៃ អង្គារ ថាជាកន្លែងសម្រាប់កិច្ចប្រជុំកំពូលប្រព្រឹត្តទៅ៕

    អត្ថបទ៖ ដាណេ
    ប្រភព ៖ Straitstimes

    Share This Post:
    MPO4D jitutoto mpo4d Mpoplay