ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កូនស្រីអាយុទើប៣ឆ្នាំ កោតឪពុកធ្វើបែបនេះលើរូបនាងទៅរួច ហើយហួសចិត្តបំផុតនោះគឺ ម្តាយមិនជឿកូនរួចជេរស្តីកូនថែមទៀត

    BY Khmernote Media September 29, 2020
    កូនស្រីអាយុទើប៣ឆ្នាំ កោតឪពុកធ្វើបែបនេះលើរូបនាងទៅរួច ហើយហួសចិត្តបំផុតនោះគឺ ម្តាយមិនជឿកូនរួចជេរស្តីកូនថែមទៀត

    ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយបៀតបៀនកេរ្តិ៍ខ្មាស់កូនស្រី ដោយយកម្រាមដៃរុកប្រដាប់ភេទកូនស្រីរហូតចេញឈាម ហើយកាន់តែហួសចិត្តនោះគឺម្តាយបង្កើតមិនជឿរួចជេស្តីកូនថែមទៀត។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២១និង០០ នាទីម៉ោងស្ថិតនៅចំណុចបន្ទប់ជួលលេខ៣០ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    ជនរងគ្រោះចំនួន០១នាក់ត្រូវជាកូនចុងមានឈ្មោះ ត ប រ ភេទស្រី អាយុ០៣ឆ្នាំជនជាតិខ្មែរ មុខរបរក្នុងបន្ទុក ស្នាក់នៅបន្ទប់ជួលលេខ៣០ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានម្តាយបង្កើតឈ្មោះ សេង ថៃអ៉ី អាយុ២៣ឆ្នាំ មុខរបររត់តុតាមហាង និងឪពុកបង្កើតឈ្មោះ សួ តាក់ អាយុ២៨ឆ្នាំ (លែងលះគ្នា)។ ចំណែកឯជនសង្ស័យត្រូវជាឪពុកចុងមានឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលលេខ៣០ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។

    វត្ថុតាងចាប់យករួមមានខោក្នុងជើងខ្លី ពណ៌ស្វាយ មានរូបតុក្តតា មានស្នាមប្រឡាក់ទឹកពណ៌ក្រហមក្រម៉ៅ ចំនួនមួយ និងខោជើងវែង ឆ្នូតពណ៌ខ្មៅ មានស្នាមប្រឡាក់ទឹកពណ៌ក្រហមក្រម៉ៅ ចំនួនមួយ។

    តាមការរាយការណ៍បានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ ម្តាយមីងរបស់ជនរងគ្រោះឈ្មោះ សេង ជូអេង អាយុ២០ឆ្នាំ បានមកលេងជនរងគ្រោះដល់បន្ទប់ជួល ពេលនោះបានឃើញជនរងគ្រោះដែលត្រូវជាក្មួយបង្កើតមានប្រឡាក់ទឹកពណ៌ក្រម៉ៅជាប់ខោលីអូនិងហើយមានអាការៈស្លេកស្លាំងមិនស្រួលខ្លួន ក៏សម្រាតខោចេញឃើញមានទឹកពណ៌សជាប់ប្រដាប់ភេទរាងជាខ្ទុះ ពេលនោះគាត់ក៏បានសាកសួរក្មួយថា៖ មានរឿងអ្វីកើតឡើងចំពោះក្មួយនណាធ្វើបាបក្មួយ? ជនរងគ្រោះឆ្លើយប្រាប់ថា គាត់ត្រូវឪពុកចុងយកម្រាមដៃរុកលេងប្រដាប់ភេទរបស់នាង បណ្តាលអោយចេញឈាម ហើយឈឺផ្សារខ្លាំងណាស់ កាលពីបីបួនថ្ងៃមុន។

    ក្រោយទទួលបានព័ត៌មាននេះភ្លាមម្តាយមីងនិងយាយរបស់ជនរងគ្រោះបានសាកសួរម្តាយរបស់ជនរងគ្រោះ តែម្តាយជនរងគ្រោះបានជេស្តីអោយពួកគាត់ថា កុំអោយជឿជនរងគ្រោះ វាចេះតែនិយាយផ្តេសផ្តាសនោះទេ និងមិនព្រមនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងឡើយ។ ក្រោយមកដោយមិនអស់ចិត្តម្តាយមីង និងយាយរបស់ជនរងគ្រោះបាននាំជនរងគ្រោះមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលតាខ្មៅ រួចហើយសមត្ថកិច្ចប៉ុស្តិ៍ក៏បានចុះទៅនាំខ្លួនជនសង្ស័យដែលជាឪពុកចុងយកមកសាកសួរនៅប៉ុស្តិ៍។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យប្រកែកមិនព្រមសារភាពឡើយ ហើយបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធី៕

     

    Share This Post: