ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចិនមួយក្រុមបើកឡានលឿនជ្រុលបុកកង់បី ខ្ទាតអូសក្រឡាប់ផ្ងារជើង ផ្លោងអ្នកបើកកង់បីបោកនឹងថ្នល់ ឯភ្ញៀវអ្នកជិះអូសនឹងថ្នល់តាមកង់បី

    BY Khmernote Media September 29, 2020
    ចិនមួយក្រុមបើកឡានលឿនជ្រុលបុកកង់បី ខ្ទាតអូសក្រឡាប់ផ្ងារជើង ផ្លោងអ្នកបើកកង់បីបោកនឹងថ្នល់ ឯភ្ញៀវអ្នកជិះអូសនឹងថ្នល់តាមកង់បី

    រាជធានីភ្នំពេញ៖ យុវតីរូបស្រស់ម្នាក់ និងម្ចាស់កង់បីឥណ្ឌា រងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាង កង់បីឥណ្ឌាបើកដឹកភ្ញៀវ ឆ្លងកាត់ផ្លូវបំបែកជាបួន ត្រូវជនជាតិចិនប្រុសស្រីមួយក្រុម បើករថយន្ត LEXUS RX300 មួយគ្រឿង ក្នុងល្បឿនលឿន ទៅបុកពីមុខកង់បីឥណ្ឌាពីចំហៀងខាងស្ដាំ បណ្ដាលឲ្យខ្ទាតអូសនឹងថ្នល់ក្រឡាប់ផ្ងារជើងម្ខាង ផ្លោងអ្នកបើកកង់បីបោកនឹងថ្នល់ បែកក្បាល ចំណែកយុវតីជាភ្ញៀវ អូសនឹងថ្នល់តាមកង់បី រងបួសក្បាលជង្គង់ទាំងសងខាង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅចំណុចស្តុបរោងកុនលុច្ស ផ្លូវព្រះនរោត្តម កែងផ្លូវ១៥៤ សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ នាម៉ោងជិត៤ទាបភ្លឺ ឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ។

    បើតាមសម្ដីម្ដាយនារីរងគ្រោះបានប្រាប់ឲ្យក្រុមកាងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ កូនរបស់គាត់ឈ្មោះ សាលី ភេទស្រី អាយុ១៦ឆ្នាំ ទើបចេញពីធ្វើការ បានជិះកង់បីឥណ្ឌាមួយគ្រឿង ដែលមានស្លាកលេខភ្នំពេញ 1IA-3870 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីវិមានឯករាជ្យឆ្ពោះទៅវត្តភ្នំ ទីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ កែងផ្លូវលេខ១៥៤ ស្តុបរោងកុនលុច្ស ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2L-1112 បើកបរដោយជនជាតិចិនប្រុសស្រីមួយក្រុម បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៥៤ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកកង់បីឥណ្ឌាកំពុងបើកឆ្លងកាត់ផ្លូវបំបែកជាបួនខាងលើ ចំពីមុខកង់បីឥណ្ឌាពីចំហៀងខាងស្ដាំ បណ្ដាលឲ្យខ្ទាតអូសនឹងថ្នល់ក្រឡាប់ផ្ងារជើងម្ខាង ផ្លោងអ្នកបើកកង់បីបោកនឹងថ្នល់ បែកក្បាល ចំណែកយុវតីជាភ្ញៀវ អូសនិងថ្នល់ តាមកង់បី រងបួសក្បាលជង្គង់ទាំងសងខាង ត្រូវបានបងប្អូនប្រជាពលរដ្ឋ ទំនាក់ទំនង រថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកអ្នកបើកបររថយន្តបង្កក៏ត្រូវបានប្រជាពលរដ្ឋ ឃាត់ប្រគល់អោយសមត្ថកិច្ចផងដែរ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកវាស់វែងចរាចរណ៍ ចុះមកវាស់វែងរថយន្តនិងកង់បី យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរងចាំដោះស្រាយពេលក្រោយ ៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post: