ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចុះបង្ក្រាបខារ៉ាអូខេរបស់ជនជាតិចិននៅម្តុំឆ្នេរអូឈើទាល សង្ស័យមានពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងឃាត់ខ្លួនជនជាតិចិនជាង៤០០នាក់បណ្តោះអាសន្ន

    BY Khmernote Media September 30, 2020
    ចុះបង្ក្រាបខារ៉ាអូខេរបស់ជនជាតិចិននៅម្តុំឆ្នេរអូឈើទាល សង្ស័យមានពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងឃាត់ខ្លួនជនជាតិចិនជាង៤០០នាក់បណ្តោះអាសន្ន

    ក្រុងព្រះសីហនុ- (ដំណឹងបឋម) កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ ក្នុងខារ៉ាអូខេរបស់ជនជាតិចិនមួយកន្លែងឈ្មោះ ចិនស៊ីនខាយសៀនមិន នៅម្តុំឆ្នេរអូឈើទាល ក្នុងភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ចាប់តាំងពីម៉ោងជាង២យប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដែលតាមរបាយការណ៍បឋមមិនទាន់ផ្លូវការថា ទំនងជាអាចមានការពាក់ពន្ធ័ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន។

    សេចក្តីរាយការណ៍មិនទាន់ផ្លូវការណ៍ថា មានជនជាតិចិនប្រុស ស្រីជាង៤០០នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅក្នុងខារ៉ាអូខេនេះ ដើម្បីត្រួតពិនិត្យនិងសាកសួរ ដោយសមត្ថកិច្ច ។ រហូតមកដល់ព្រឹកថ្ងៃដដែលនេះ ការត្រួតពិនិត្យកំពុងធ្វើបន្ត ហើយមិនទាន់មានរបាយការណ៍ផ្លូវការពីសមត្ថកិច្ចថា មានបទល្មើសអ្វីខ្លះ និងមានមនុស្សប៉ុន្មាននាក់ដែលជាប់ពាក់ពន្ធ័នឹងបទល្មើស ៕

    ប្រភព៖ លោក Huy Bunleng

    Share This Post: