Covid 19 គឺជាវិញ្ញាសារដ៏ល្អសម្រាប់អោយសហគ្រិន បត់បែនតាមកាលៈទេសៈជាក់ស្តែង
បច្ចុប្បន្នសេវាដឹកជញ្ជូនម្ហូបអាហាររបស់ភោជនីយដ្ឋាន និងទាំងក្រុមហ៊ុនដែលផ្តល់ជូនសេវាដឹកជញ្ជូនម្ហូបអាហារអោយតាមភោជនីយដ្ឋាននានាគឺមានការកើនឡើងជាលំដាប់ទាំងក្រុមហ៊ុនដែលនៅក្នុងស្រុក និងក្រុមហ៊ុនបរទេសផងដែរ ដោយមានការប្រកួតប្រជែកគ្នាទាំងតម្លៃជើងផ្សារក្នុងការដឹកជញ្ជូន ប្រម៉ូសិនផ្តល់ជូនអតិថិជនផងដែរ។

បើក្រឡែកមកមើលលើវិស័យម្ហូបអាហារវិញនៅបណ្តាលភោជនីយដ្ឋានតូច ធំ ឬកណ្តាលក្នុងប្រទេសកម្ពុជាយើងវិញក៏មានដាក់បន្ថែមហើយក៏បានខិតខំពង្រឹងសេវាកម្មដឹកជញ្ជូនម្ហូបអាហាររបស់ខ្លួនអោយកាន់តែប្រហើរជាបន្តបន្ទាប់ ជាមួយការផ្តល់ជូននូវសេវាកម្មរហ័សទាន់ចិត្ត ដោយផ្អែកលើតំរូវការជាក់ស្តែកពីអតិថិជន ដោយពិសេសនៅក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបប្រទះនូវវិបត្តិដោយសារជំងឺ Covid19 តែម្តង ប្រជាជនគឺហាមមិនអោយចេញក្រៅផ្ទះ បើសិនគ្មានការអ្វីដែលចាំបាច់ ក្នុងគោលបំណង់ការពារ និងចូលរួមទប់ស្កាត់នៃការរីករាលដាលជំងឺនេះផងដែរ។ អាជីវកម្មដែលអាចឈរជើងបានដូចធម្មតាក្នុងខណៈពេលដែលជួបវិបត្តិនេះគឺមានតែវិស័យម្ហូបអាហារតែប៉ុណ្ណោះជាមួយការបន្ថែមនូវសេវាកម្មដឹកជូនដល់ទីតាំងរបស់អតិថិជនតែម្តងជាមួយការដាក់ចេញនូវគោលការសំខាន់ៗ ដើម្បីរក្សាអនាម័យម្ហូបអាហារដែលអតិថិជនកម្ម៉ង ការវេចខ្ចប់ បុគ្គលិកដឹកជញ្ជូនទៅដល់អតិថិជន ការទូរទាត់ប្រាក់ជាមួយអតិថជនផង។
បើតាមការសង្កេតរបស់ឃើញរបស់ក្រុមការងារ KhmerNoted ផ្ទាល់យើងឃើញភោជនីយដ្ឋានផាកកាហ្វេមួយមានភាពបត់បែនខ្ពស់ពីមុន Covid19 និងក្រោយ Covid19 មានការពង្រឹង និងពង្រឹកផ្នែកសេវាកម្មដឹកជញ្ជូនអាហារទៅដល់ទីកន្លែងរបស់អតិថិជនបានឆាប់រហ័សដែលគួរអោយកត់សំគាល់។