គ្រូពេទ្យចាប់យកឈ្លើងដ៏ធំមួយចេញពីច្រមុះបុរសម្នាក់ ខណៈជនរងគ្រោះមិនដឹងថា ឈ្លើងនោះរស់នៅក្នុងច្រមុះតាំងពីពេលណា (មានវីដេអូ)
ចិន៖ សត្វឈ្លើងមួយក្បាលត្រូវបានគេយកចេញពីក្នុងរន្ធច្រមុះរបស់បុរសម្នាក់ ខណៈដែលបុរសជាជនរងគ្រោះមិនបានទាំងដឹងខ្លួនផងថា សត្វឈ្លើងមួយក្បាលនេះរស់នៅក្នុងច្រមុះរបស់គាត់តាំងពីពេលណា។ បុរសជាជនរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ គេគ្រាន់ដឹងថា គាត់កំពុងរស់នៅក្នុងភូមិដាច់ស្រយាលមួយក្នុងប្រទេសចិន។ បុរសដែលវ័យប្រហែលជា៤០ឆ្នាំ រូបនេះ បានកើតមានអាការឈឺក្នុងច្រមុះខ្លាំងជាច្រើនថ្ងៃ មុនពេលគាត់សម្រេចទៅមន្ទីរពេទ្យ។
ក្រោយពេលទៅដល់មន្ទីរពេទ្យ វេជ្ជបណ្ឌិតបានរកឃើញថា មានសត្វឈ្លើងមួយក្នុងច្រមុះរបស់គាត់ តែបុរសជាជនរងគ្រោះមិនបានដឹងថា តើសត្វឈ្លើងនេះបានចូលទៅក្នុងច្រមុះរបស់គាត់តាំងពីពេលណា និងដោយរបៀបណានោះទេ។ ក្រោយយកសត្វឈ្លើងចេញរួច បុរសជាជនរងគ្រោះមានសុខភាពជាធម្មតាវិញ ព្រោះសត្វឈ្លើងដែលសង្ងំនៅក្នុងច្រមុះនោះមិនទាន់បានបង្កបញ្ហាអ្វីធ្ងន់ធ្ងរនៅឡើងទេ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះ ក្នុងវីដេអូដូចខាងក្រោម៖
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail

