ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធម័ ដោយសារត្រូវត្រីឆ្លាមខាំចំប្រដាប់ភេទ (មានវីដេអូ)

    BY Khmernote Media June 7, 2018
    យុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធម័ ដោយសារត្រូវត្រីឆ្លាមខាំចំប្រដាប់ភេទ (មានវីដេអូ)

    ប្រេស៊ីល៖ យុវជនជនម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវត្រីឆ្លាមមួយក្បាលខាំចំប្រដាប់ភេទរបស់គាត់ ខណៈដែលគាត់កំពុងតែងូតទឹកលេងនៅក្នុងឆ្នេរសមុទ្រ Piedade ក្នុងរដ្ឋ Pernambuco ភាគខាងជើងប្រទេសប្រេស៊ីល។ ជនរងគ្រោះមានឈ្មោះថា Jose Ernestor da Silva អាយុ១៨​ឆ្នាំ។ បើយោងតាមឆ្មាំសមុទ្រម្នាក់បានឲ្យដឹងថា ក្នុងថ្ងៃកើតហេតុបុរសជាជនរងគ្រោះបានទៅកំសាន្តលេងនៅឆ្នេរសមុទ្រជាមួយនឹងមិត្តភក្តិ និងក្រុមគ្រួសារជាច្រើននាក់ទៀត។

    ខណៈដែលគាត់កំពុងតែហែលទឹកលេងនោះ ស្រាប់តែមានត្រីឆ្លាមមួយក្បាលមកខាំប្រដាប់ភេទរបស់គាត់ជាប់តែម្តង ភ្លាមនោះក្រុមឆ្មាំសមុទ្របាននាំគ្នាចូលទៅជួយសង្គ្រោះជនរងគ្រោះពីការខាំរបស់ត្រីឆ្លាម និងអាចនាំយកបុរសជនរងគ្រោះមកលើគោកបាន។ យ៉ាងណាក្តី ដោយសារតែមានរបួសខ្លាំង បុរសជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ បើយោងតាមរបាយការណ៍បានបង្ហាញថា ចាប់តាំងពីឆ្នាំ ១៩៩២ មកមានករណីត្រីឆ្លាមវាយប្រហារភ្ញៀវទេសចរណ៍ចំនួន៦៥ករណីហើយនៅឆ្នេរសមុទ្រមួយនេះ៕

    https://www.youtube.com/watch?v=xVtaIPsqjUA

    អត្ថបទ៖ ភក្តី

    ប្រភព៖ asiantown

    Share This Post:
    MPO4D jitutoto mpo4d Mpoplay