ករណីបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យមួយសំរុកចូលផ្ទះប្រជាពលរដ្ឋហើយកាត់សោរច្រវ៉ាក់ ដើម្បីរឹបអូសម៉ូតូពីកូនបំណុល ឥលូវនេះក្រុមហ៊ុនចេញលិខិតបំភ្លឺបញ្ជាក់ការពិតហើយ
ខេត្តកំពង់ឆ្នាំង៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអចលនទ្រព្យ អិលអូឌី LOD បានអនុវត្តបញ្ច្រាសទិសនៃអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសំណូមពរឲ្យក្រុមហ៊ុន អចលនទ្រព្យ ទូទាំងប្រទេស មេត្តាយោគយល់និងលើកលែងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែមានជីវភាពលំបាកខ្វះខាតក្នុងដំណាក់កាលការពារទប់ស្កាត់ការឆ្លងរីក រាលដាលមេរោគកូវីដ១៩ និងហាមមិនឲ្យរឹបអូសទ្រព្យសម្បត្តិ ដោយបានឲ្យបុគ្គលិក៤នាក់ សំរុកចូលផ្ទះមេភូមិហើយមកកាត់សោរច្រវ៉ាក់ ដើម្បីរឹបអូសម៉ូតូមួយគ្រឿងពីកូនបំណុលមិនមានការអនុញ្ញាតពីស្ថាប័នអយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំង ខណៈកូនបំណុលខកខានមិនបានបង់ការប្រាក់រយៈពេល៣ខែប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅភូមិកំពង់បាស្រូវខាងត្បូង ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ករណីនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុគ្គលិកចំនួន៤នាក់របស់ក្រុមហ៊ុនខាងលើ ដើម្បីធ្វើការសាកសួរ។ ជុំវិញបញ្ហានេះ ខាងក្រុមហ៊ុនអចលនទ្រព្យ អិលអូឌី LOD បានចេញលិខិតធ្វើការបកស្រាយលំអិតដូចខាងក្រោមនេះ៖

