ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់បានហើយមុខសញ្ញាលួចម៉ូតូយ៉ាងសកម្ម មានប្រដាប់ប្រដាលួចគ្រប់មុខតែម្តង

    BY Khmernote Media October 1, 2020
    ចាប់បានហើយមុខសញ្ញាលួចម៉ូតូយ៉ាងសកម្ម មានប្រដាប់ប្រដាលួចគ្រប់មុខតែម្តង

    ខេត្តបាត់ដំបង៖ មុខសញ្ញាដ៏សកម្មចំនួន០២នាក់ចេញធ្វើស​កម្មភាពពីស្រុកកំរៀងមកជាប់អន្ទាក់សមត្ថកិច្ចនគរ​បាល ស្រុកសំពៅលូន ខេត្តបាត់ដំបង។ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្ត បាត់ដំបងពិសេសសកម្មភាពល្បាត​ពេលយប់ក្នុងមូលដ្ឋាន ក៏ដូចជាយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ស្រី សុខុន ស្នងការរងទទួលដឹកនាំ អធិការដ្ឋាននគរបាលស្រុកសំ​ពៅលូនរួមទាំងមតិណែនាំជំនាញពីលោកវរសេ​នីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ទទួលផែនការ​ងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅ លូន បានជម្រុញដឹកនាំកងកម្លាំងនគរបាលក្នុងអធិ​ការ​ដ្ឋាននគរបាលស្រុកធ្វើសកម្មភាពល្បាតពេល​យប់ជាប់ជាប្រចាំ ហើយតាមរយៈវិធានការជំ​នាញមួយនេះនៅយប់ថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ២០​២០​ វេលាម៉ោង៤ និង៣០នាទីទៀបភ្លឺឈានចូល​ថ្ងៃទី​ ៣០ ខែ កញ្ញា ឆ្នាំ ២០​២០ សមត្ថកិច្ចនគរ​បាល​បានធ្វើការឃាត់ខ្លួនជនសង័្សយជាមុខ​សញ្ញាចំនួន០២នាក់ដែលកំពុងប៉ុនប៉ងធ្វើស​កម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសំពៅលូន ត្រង់ចំណុចភូមិវាលវង់ ឃុំតា​ស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលក្នុង​នោះមាន៖

    ១-ឈ្មោះ ប្រេម ផល ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិ ថ្មី ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង
    ២-ឈ្មោះ គុជ ផុន ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង
    *-ក្នុងនោះដកហូតវត្ថុតាងជាប់ខ្លួនមាន៖
    -ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ ២០០៨ បិតតែមឆ្នាំ២០១២ ចំនួន ០១ គ្រឿង
    -ដែកអក្សរ( តេ T)ម្រាប់កាច់សោរម៉ូតូចំនួន ០៦ដើម
    -កន្ត្រៃកាត់ដែកចំនួន០១
    -ដង្កាប់ចំនួន០១
    -កូនកាំបិទចំនួន ០២
    -ដែកទួលវីសចំនួន ០៣
    -ដែកឆាបដងឈើចំនួន ០១
    -កូនសោរសម្រាប់ដោះគ្រឿងម៉ូតូ ចំនួន ០៧ ដើម
    -សោរម៉ូតូហុងដាចំនួន០៣
    -កាំបិតខ្វែវដងឈើចំនួន ០១និងកាំបិតចុងស្រួចដងឈើចំនួន០១
    -ដែកកេះចំនួន ០៣
    – ម្ជុលខ្ទាស់ចំនួន០៥
    -ម្សៅក្រាមពណ៌សថ្លាសង្ស័យមានសារធាតុញៀនចំនួន ០១កូនថង់
    -សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួននិងសម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន។

    ជុំវិញករណីខាងលើនេះ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានឱ្យដឹងថា ជនសង័្សយជាមុខសញ្ញាទាំងពីរ​នាក់បានចេញពីស្រុកកំរៀង ដើរធ្វើសកម្មភាពដោយមិនកំណត់គោលដៅទេ ដោយឆ្លងកាត់ពីស្រុកកំរៀង ចូលដល់ស្រុកព្រឹករហូតមកដល់ស្រុកសំពៅលូនក៏ពើបប្រទះនឹងកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ចនាវេលាម៉ោង០៤និង៣០នាទី​ទៀបភ្លឺ ថ្ងៃទី ៣០ខែ កញ្ញាឆ្នាំ២០២០ ។

    នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង័្សយ​ទាំងពីរនាក់បានឆ្លើយសារភាពថា ពួកគេជាមុខ​សញ្ញាដែលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិសាស្រ្តស្រុកទាំងបីខាងលើ ហើយសកម្មភាពលួចរបស់គេគឺ លួចយកទ្រព្យសម្បត្តិណាដែលម្ចាស់ទ្រព្យទុក​ដាក់ដោយមិនមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះ ហើយក្នុងមូលដ្ឋានស្រុក សំពៅលូនពួកគេ​ទើប​តែចូលមកធ្វើសកម្មភាពជាលើកដំបូង តែត្រូវសមត្ថកិច្ចបង្រ្កាបបាន ។

    ជាមួយនេះលោកអធិការ នគរបាលស្រុកក៏សូមអំពាវនាវផងដែរជូនដល់ប្រជាពលរដ្ឋក្នុងមូល​ដ្ឋានរបស់លោក សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់និងជាប់ជាប្រចាំចំពោះ ទ្រព្យសម្បត្តិផ្ទាល់​ខ្លួន ពិសេសមធ្យោបាយធ្វើដំណើរមានម៉ូតូជាដើម ដែលលោកបានកត់សម្គាល់ឃើញ ថា​ប្រជាពលរដ្ឋលោកទុកចោលនៅក្រោមផ្ទះនា​ពេលយប់ ដែលជាឱកាសល្អរបស់ពួកជនល្មើសធ្វើសកម្មភាព លួចយក ។ ទន្ទឹមនឹងលទ្ធផល​នេះលោក​សំណូមពរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមមេត្តាផ្តល់ព័ត៌មានជាបន្ទាន់ដល់សមត្ថកិច្ច នគរបាលមូលដ្ឋានដែលនៅជិតបំផុត ក្នុងពេលជួបប្រទះករណីល្មើសច្បាប់ណាមួយកើតឡើងដើម្បីសមត្ថកិច្ចលោកអន្តរាគមន៍បានទាន់ពេលវេលា។

    នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកសំពៅ​លូន បានកសាងសំណុំរឿងបញ្ជូនជនសង័្សយ​និងវត្ថុតាង មកកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមផ្លូវច្បាប់៕(រូបភាពនគរបាលស្រុកសំពៅលូន)By kosal!០១/តុលា/២០២០

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post: