ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រយៈពេលតែ២ថ្ងៃសោះ មេដាយមាស ដែលសិង្ហបុរីផលិតសម្រាប់ជំនួបប្រវត្តិរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង អស់ពីស្តុកតែម្តង

    BY Khmernote Media June 7, 2018
    រយៈពេលតែ២ថ្ងៃសោះ មេដាយមាស ដែលសិង្ហបុរីផលិតសម្រាប់ជំនួបប្រវត្តិរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង អស់ពីស្តុកតែម្តង

    សិង្ហបុរី៖ ក្រុមហ៊ុន Singapore Mint គឺជាក្រុមហ៊ុនផលិតមេដាយ សម្រាប់តំណាងឲ្យជំនួបប្រវត្តិសាស្ត្ររវាងលោក ដូណល់ ត្រាំ និងលោក គីម ជុងអ៊ុន ដោយមេដាយទាំងនោះមាន៣ប្រភេទ និងមានតម្លៃថ្លៃបំផុតរហូតដល់ទៅជាង១ពាន់ដុល្លារឯណោះក្នុងមួយគ្រឿង។

    តាមរយៈវេបសាយបញ្ជាទិញរបស់ក្រុមហ៊ុនខាងលើបានបង្ហាញថា មេដាយមាសបានអស់ពីស្តុកទៅហើយ។ ក្រុមហ៊ុន Singapore Mint បានពន្យល់ឲ្យដឹងថា ការដាក់បង្ហាញអស់ស្តុកបែបនេះ គឺជាបញ្ហាបច្ចេកទេស ដោយសារតែចំនួនអ្នកចូលទៅកាន់វេបសាយនោះមានចំនួនច្រើនពេក។

    ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា ការបញ្ជាទិញមេដាយទាំង៣រួមទាំងមេដាយមាសផងដែរនោះ នឹងបន្តរហូតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Singapore Mint ផលិតមេដាយមាសមានចំនួនតែ ៣,០០០មេដាយប៉ុណ្ណោះ ដែលមានតម្លៃ ១,៣៨០ដុល្លារសិង្ហបុរីក្នុងមួយគ្រឿង (ជាង១ពាន់ដុល្លារអាមេរិក) ចំណែកឯមេដាយប្រាក់មានចំនួន ១៥,០០០មេដាយ មានតម្លៃ១១៨ដុល្លារសិង្ហបុរី (ជិត៩០ដុល្លារអាមេរិក) និងមេដាយប្រភេទនីកែល មានតម្លៃ ៣៦ដុល្លារសិង្ហបុរី (ជាង២០ដុល្លារអាមេរិក)៕

    អត្ថបទ៖ ឌី
    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay