សូមប្រយ័ត្ន លាប៣ថ្ងៃស! អាជ្ញាធរចុះបង្ក្រាបទីតាំងលក់ឡេ២កន្លែងគ្មានស្លាកយីហោ នៅក្នុងផ្សារទួលគោក
ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌទួលគោក បានចុះបង្ក្រាបទីតាំងលក់ឡេ ចំនួន២កន្លែង ដែលគ្មានស្លាកយីហោ ស្ថិតក្នុងផ្សារទួលគោក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលប្រត្ដិបត្ដការនេះ ធ្វើឡើងនៅវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២០ ដឹកនាំដោយលោក សៀក ឡុងឌី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលនៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឆែករកឃើញប្រភេទឡេ ជាច្រើនមុខ នៅក្នុងទីតាំងលក់ និងពុំទាន់ដឹងថា មាន ឬគ្មានច្បាប់ធ្វើអាជីវកម្ម និងប័ណ្ណប៉ាតង់ នៅឡើយទេ។ សូមបញ្ជាក់ផងដែរ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឆែកបាន១តូបហើយ និង១តូបទៀតម្ចាស់ទីតាំងបិតចាក់សោរនៅខាងក្នុង រង់ចាំគណៈកម្មការចម្រុះបន្តនីតិវិធី៕


ប្រភព៖ លោក San Prum