ខ្មែរណូត

ស្វែងរក

  • PR

    ឆាប់ៗនេះ! ហ្គេមសប្បាយថ្មីមួយរបស់ភីអិនអិន នឹងបង្ហាញខ្លួននៅទីលានសួនទឹកធំជាងគេនៅកម្ពុជា

    BY Khmernote Media October 2, 2020
    ឆាប់ៗនេះ! ហ្គេមសប្បាយថ្មីមួយរបស់ភីអិនអិន នឹងបង្ហាញខ្លួននៅទីលានសួនទឹកធំជាងគេនៅកម្ពុជា

    ភីអិនអិន ស្ថានីយទូរទស្សន៍លំដាប់ជួរមុខនៅកម្ពុជា ឈានមុខគេក្នុងការផលិតកម្មវិធីកម្សាន្ត កាន់តែទទួលបានការគាំទ្រខ្លាំងឡើងៗពីទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ។ ដើម្បីជាចំណីចក្ខុបម្រើអារម្មណ៍ទស្សនិកជនអោយកាន់តែសប្បាយរីករាយ ភីអិនអិន បានបង្កើតកម្មវិធីកម្សាន្តសប្បាយថ្មីសន្លាងមួយទៀត ដែលនឹងធ្វើឲ្យអ្នកតាមដាន ប្លែកភ្នែកជាមួយនឹងហ្គេមដែលមិនធ្លាប់បានជួបពីមុនមក។ «សមរភូមិសួនទឹក» គឺជាកម្មវិធីហ្គេមថ្មី ដែលបានបង្កើតឡើងយ៉ាងអស្ចារ្យ និងថែមទាំងជាការកម្សាន្តមួយ តាមរយៈការទស្សនារូបភាពសប្បាយៗពីតារាកិត្តិយស និងអ្នកចូលរួមលេងថែមទៀតផង។
    ហ្គេមនេះ តម្រូវឲ្យអ្នកចូលរួមលេងឆ្លងកាត់នូវវិញ្ញាសារសប្បាយៗនៅក្នុងសួនទឹកដ៏ធំ ដែលមានការបែងចែកជា ២ ក្រុម គឺក្រុមពណ៌ស និងក្រុមបៃតង មានចំនួន ៦ នាក់។

    លោក យ៉ារ៉ូ និងកញ្ញា ធីតា ជាពិធីករ ពិធីការនី ហើយក៏ជាប្រធានក្រុម រួមជាមួយនឹង តារាៗកត្តិយសជាច្រើនដួងផងដែរ ។ ក្រុមនីមួយៗ ត្រូវសហការគ្នា ដើម្បីយកឈ្នះលើដៃគូប្រកួត ក្នុងការដណ្តើមយកនូវរង្វាន់ទឹកប្រាក់ដាក់នៅក្នុងគ្រាប់ប៉េងប៉ុង ដែលអណ្តែតនៅលើសមុទ្រសិប្បនិមិត្មនៅទីនោះ។ នៅក្នុងគ្រាប់ប៉េងប៉ុងនីមួយៗ មានទឹកប្រាក់ចំនួន ១៦០០០ រៀល ដែលមានរហូតដល់ជាង ៥០០ គ្រាប់ប៉េងប៉ុង។ បើក្រុមណាមួយ ចាប់យកគ្រាប់ប៉េងប៉ុងនោះបានច្រើនជាងគេ នោះជាអ្នកដែលមានសំណាងឈ្នះនៅក្នុងកម្មវិធីហ្គេមនេះ។

    ទស្សនិកជន នឹងបានទស្សនាជាមួយហ្គេមសប្បាយៗបន្ថែមទៀត មានទៅដល់១០ ប្រភេទ ដែលសុទ្ធសឹងតែជាវិញ្ញាសារប្លែកៗ តម្រូវឲ្យទាំងពីរក្រុមត្រូវឆ្លងកាត់ ជាមួយនឹងអារម្មណ៍រំភើបរីករាយពីមួយកន្លែងទៅមួយកន្លែង។ ទន្ទឹមគ្នានឹងការទទួលបានការកម្សាន្តអារម្មណ៍ជាមួយនឹងកម្មវិធីហ្គេមមួយនេះ ទស្សនិកជនក៏នឹងបានទស្សនារូបភាពវីដេអូជាច្រើននៅក្នុងទីលានសួនទឹក Garden City Water Park ដែលពោរពេញទៅដោយទីកន្លែងស្រស់ស្រាយ រួមទាំងឧបករណ៍កម្សាន្តជាច្រើនប្រភេទទៀតផង។

    ទស្សនិកជន អាចបណ្តែតអារម្មណ៍ហាក់ដូចជា បានចូលទៅកម្សាន្តផ្ទាល់នៅសួនទឹកធំ និងស្រស់ស្អាតមួយនេះ តាមរយៈការទស្សនាហ្គេម សមរភូមិសួន នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ។ ក្នុងនោះ ក៏នឹងមានការបង្ហាញពីរបៀបនៃការលេងទឹកពីមួយប្លុកទៅមួយប្លុក និងបានទស្សនាពីភាពអស្ចារ្យនៃឧបករណ៍កម្សាន្តនៅទីនោះផងដែរ។ កម្មវិធីហ្គេម សមរភូមិសួនទឹក នឹងចាប់ផ្តើមចាក់ផ្សាយជាផ្លូវការ ចាប់ពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ រៀងរាល់ថ្ងៃ សៅរ៍ វេលាម៉ោង ០៧ យប់ ដែលមានរយៈពេល ១ ម៉ោង។ សូមទស្សនិកជន កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា ដោយមេត្រី៕

    Share This Post: