ឱកាសក្លាយជាគ្រូបង្វឹក Real Madrid នៅនឹងមុខ ប៉ុន្ដែលោក Conte បែរជាច្រានចោលឱកាសមាសនេះទៅវិញ
- June 8, 2018
គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Antonio Conte បានច្រានចោលឱកាសក្លាយជាគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid នេះយោងតាមការបញ្ជាក់របស់សារពត៌មាន Di Marzio។

ថ្វីត្បិតតែពេលនេះលោក Antonio Conte កំពុងមានភាពមិនសប្បាយចិត្តជាមួយនឹងក្លឹបតោខៀវ Chelsea ដែលកំពុងស្វែងរកគ្រូបង្វឹកថ្មីមកជំនួសដំណែងរបស់លោកក៏ដោយ ក៏គ្រូបង្វឹកសញ្ជាតិអុីតាលីរូបនេះនៅតែមានភាពស្ទាក់ស្ទើរក្នុងការលាលែងពីដំណែងគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea ដដែល។ តាមការព្យាការណ៍ទុក លោក Conte អាចនឹងបង្ខំអោយលាលែងពីដំណែងជាគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea មុនពេលរូបលោកបញ្ចប់កុងត្រាជាមួយនឹងក្លឹប។
បន្ទាប់ពីលោក Zinedine Zidane លាលែងពីដំណែងគ្រូបង្វឹករួចមក គិតមកដល់ពេលនេះកៅអីគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid មិនទាន់ស្វែងរកឃើញម្ចាស់នៅឡើយទេ។ លោក Conte គឺជាគោលដៅសំខាន់របសក្លឹប Real Madrid ប៉ុន្ដែលោក Conte បានច្រានឱកាសនេះចោលដោយសារតែលោក Conte ខ្លាច Real Madrid មិនអាចទទួលយកយុទ្ធសាស្រ្ដក្នុងការដឹកនាំរបស់គាត់។

បុត្រ
ប្រភព៖ Di Marzio
- Share This Post:






